Thursday, March 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia និង​កម្ពុជា បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​បុរាណ​ដ្ឋា​ននិង​បុរាណវិទ្យា នៃ​រមណីយដ្ឋាន​អង្គរ​

ដោយ Pothe Thun
20/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia និង​កម្ពុជា បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​បុរាណ​ដ្ឋា​ននិង​បុរាណវិទ្យា នៃ​រមណីយដ្ឋាន​អង្គរ​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កញ្ញា Juanita Erasso ជា​យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​កញ្ញា​បាន​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​នៅ​រមណីយដ្ឋាន​អង្គរ និង​បាន​ស្វែងយល់​អំពី​ការគ្រប់គ្រង ជួសជុល អភិរក្ស សហគមន៍ និង​យល់ដឹង​ពី​ក្រម​ប្រតិបត្តិ​អង្គរ​ដែលជា​ចំណុច​ដែល​ទេសចរ​គ្រប់រូប​ត្រូវ​ប្រតិបត្តិ ហើយ​រមណីយដ្ឋាន​អង្គរ ជា​បុរាណ​ដ្ឋា​ន និង​បុរាណវិទ្យា ដែលមាន​វិសាលភាព​ធំ​មួយ ហើយ​នៅទីនេះ​មាន​ប្រជាជន​រស់នៅ បន្ត​គោរព​ប្រតិបត្តិ​នូវ​ជំនឿ​សាសនា​របស់ខ្លួន​យ៉ាង​រស់​រវើក រីឯ​ការគ្រប់គ្រង​បេតិកភណ្ឌ​វិញ មាន​ភាពខុសគ្នា​ពី​ប្រទេស Colombia តែ​ស្ថិតក្នុង​គោលដៅ​ថែរក្សា​បេតិកភណ្ឌ​មនុស្សជាតិ​តែមួយ ដូច្នេះ​ក្នុងឱកាស​នេះ កញ្ញា​សន្យាថា នឹង​យក​បទពិសោធន៍​ដ៏​ល្អ​នេះ ទៅ​ចែករំលែក​នៅ​ប្រទេស​របស់ខ្លួន​លើ​វិស័យ​បេតិកភណ្ឌ ។​

​ការលើកឡើង​របស់​ក​ញ្ញា Juanita Erasso នេះ គឺ​តាមរយៈ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត ដើម្បី​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គរ មកពី​៨ ប្រទេស រួមមាន​កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូ​ឡុំ​ប៊ី ប៊ុល​ហ្ការី ឥណ្ឌា និង​ចិន សរុប​ចំនួន​១៨​នាក់ ដែល​បានទទួល​ការបណ្តុះបណ្តាល​អំពី​ការគ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ព្រមទាំង​បានធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ជាមួយ​វិស័យ​បេតិកភណ្ឌ ក៏ដូចជា​ការងារ​ចូលរួម​ជាមួយ​សហគម​ន៍ មាន​រយៈពេល​១៣​ថ្ងៃ គិត​ចាប់​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ​ដើម្បី​បេតិកភណ្ឌ ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការងារ​អភិរក្ស និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ តាមរយៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ទៅដល់​យុវជន​ជំនាន់​ក្រោយ ។​

​លោក ជុំ សៀក​ហ៊ យុវជន​ស្ម័គ្រចិត្ត មកពី​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ក្រុមយុវជន​បាន​ទៅ​ស្វែងយល់​តាម​ការដ្ឋាន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ ហើយ​ទីតាំង​និ​មួយៗ​ខុសប្លែកគ្នា តួយ៉ាង​ការជួសជុល​ប្រាសាទ​ឥដ្ឋ ជួសជុល​ថ្ម ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ ការអភិរក្ស​កុលាលភាជន៍ និង​សហគមន៍​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023
វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

30/03/2023

​លោក ជុំ សៀក​ហ៊ បញ្ជាក់ទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ បានផ្តល់​នូវ​ចំណេះដឹង​ជាច្រើន ជាពិសេស​អំពី​វិធីសាស្ត្រ​ជួសជុល​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ​ដែល​កន្លង​លោក​មិន​ធ្លាប់​ដឹង ហើយ​សកម្មភាព​ទាំងនោះ​កាន់តែ​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យ​ស្រលាញ់​មរតក​ដូនតា​ថែមទៀត ហើយ​លោក​ប្ដេជ្ញា​ថា នឹង​យក​ចំណេះដឹង​ទាំងនោះ ទៅប្រើ​ជា​ប្រយោជន៍​នៅ​ស្ថាប័ន​របស់លោក និង​សូម​ឱ្យមាន​កម្មវិធី​នេះ មាន​ជា​បន្តបន្ទាប់​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​យុវជន និង​យុវជន​ជា​លក្ខណៈ​សកល ។​

​ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ព្រមទាំង​អ្នកជំនាញ​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​សម្រាប់​កម្មវិធី​នេះ​ឱ្យបាន​ដំណើរការ​រលូន​ក្នុង​គោលបំណង​ថែរក្សា ការពារ​សម្បត្តិ​បេតិកភណ្ឌ និង​ការចង់​ចេះ​ចង់​របស់​យុវជន​ដឹង​អំពី​ការងារ​រៀបចំ​តំបន់​បេតិកភណ្ឌ​ពិភពលោក​ដែល​ស្ថិតក្រោម​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ឯកឧត្តម សុខ សង្វារ ជឿជាក់ថា ពេល​មនុស្ស​ស្គាល់​អ្វីមួយ​ច្បាស់ គេ​នឹង​ចាប់ផ្ដើម​ស្រឡាញ់ និង​គោរព ពេល​នោះគេ​នឹងមាន​ចិត្ត​ចង់​ការពារ​ឱ្យ​គង់វង្ស​យូរអង្វែង និង​ចែករំលែក​ដល់​អ្នកដទៃ​ឱ្យបាន​យល់​ដែរ ហេតុ​ដូច្នេះហើយ បានជា​មានការ​រៀបចំ​កម្មវិធី​នេះ ដើម្បីឱ្យ​យុវជន​បាន​យល់​ពី​តំ​ម្លៃ​អង្គរ និង​រឿងរ៉ាវ​នានា​ដែល​នៅ​ពីក្រោយ​ភាព​ដ៏​អស្ចារ្យ​នេះ នេះ​ជា​គំនិត​ស្នូល មិន​សម្រាប់តែ​អង្គរ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​តំបន់​បេតិកភណ្ឌ​នៅ​ជុំវិញ​ពិភពលោក ដែល​យើង​គ្រប់គ្នា​គួរតែ​ស្វែងយល់ ៕

  

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បុរាណ​ដ្ឋា​ននិង​បុរាណវិទ្យា នៃ​រមណីយដ្ឋាន​អង្គរ​យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស Colombia
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​

ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​

រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្មាន​មនុស្ស​បើក ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត 5G នៅ​ប្រទេស​ចិន ចាប់់ផ្តើម​ដំណើរការ​ហើយ​

រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្មាន​មនុស្ស​បើក ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត 5G នៅ​ប្រទេស​ចិន ចាប់់ផ្តើម​ដំណើរការ​ហើយ​

តួ​ក​គី ឃុំខ្លួន​មនុស្ស ជាង​៤០០​នាក់ សង្ស័យ​ពាក់ព័ន្ធ នឹង​ក្រុម​សកម្មប្រ​យុ​ត្ធ​ឃឺ​ដ​

តួ​ក​គី ឃុំខ្លួន​មនុស្ស ជាង​៤០០​នាក់ សង្ស័យ​ពាក់ព័ន្ធ នឹង​ក្រុម​សកម្មប្រ​យុ​ត្ធ​ឃឺ​ដ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1377 shares
    Share 551 Tweet 344
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    889 shares
    Share 356 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    274 shares
    Share 110 Tweet 69

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (478)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,638)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.