Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​

ដោយ Pothe Thun
20/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ នៅ​ក្រុង​សៀមរាប ដោយ​ផ្អែក​តាម​កម្រិត​ហានិភ័យ ដែល​បានរៀបចំ​ដោយ​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​របស់​ក្រសួងសុខាភិបាល ក្នុង​គោលបំណង​ដើម្បី​ការពារ​ថែទាំ សុខភាព​របស់​ប្រជាជន​ទូទាំងប្រទេស ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​ដែល​បាន និង​កំពុង​មក​ទស្សនា​ទឹកដី​នៃ​ខេត្តសៀមរាប ។​

​មានប្រសាសន៍​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ឯកឧត្ដម​បណ្ឌិត អឿន បូ​រា​រ័ត្ន​ន៍ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ដោយ​កត្តា​ប្រទេសជាតិ​មាន​សុខសន្ដិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​ធូរធារ ធ្វើ​ឲ្យ​គាត់​មានលទ្ធភាព​ក្នុងការ​ចេញទៅ​បរិភោគ​អាហារ​នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់​ម្ហូបអាហារ​ផ្សេងៗ​ទៀត ព្រមទាំង​ធ្វើដំណើរ​ទេសចរ​ជា​លក្ខណៈ​គ្រួសារ ទៅតាម​តំបន់​ទេសចរ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​យើង ខណៈដែល​ភ្ញៀវទេសចរ​អន្ដរជាតិ ក៏​កំពុងមាន​ការកើនឡើង​យ៉ាងខ្លាំង​ផងដែរ ហេតុ​ដូច្នេះហើយ​បានធ្វើ​ឲ្យ​អាជីវកម្ម​ចំណីអាហារ ក៏មាន​ការកើនឡើង ពិសេស​នៅតាម​រាជធានី​ភ្នំពេញ និង ខេត្ត​គោលដៅ​ទេសចរណ៍​ធំៗ​ដូចជា​ខេត្តសៀមរាប , ព្រះសីហនុ , កំពត , កែប និង ខេត្តបាត់ដំបង រួមទាំង​ខេត្ត​មួយចំនួនទៀត ។​

​ឯកឧត្ដម​បណ្ឌិត អឿន បូ​រា​រ័ត្ន​ន៍ បញ្ជាក់​បន្ថែមថា ដោយមាន​ការព្រួយបារម្ភ​ពី​បញ្ហា​គុណភាព​អនាម័យ និង សុវត្ថិភាព​ចំណីអាហារ នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់​ម្ហូបអាហារ​ផ្សេងៗ​ទៀត​នោះ ឯកឧត្ដម​សាស្ដ្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ និង​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ជំនាញ​មានការ​យកចិត្តទុកដាក់​ចុះ​ណែនាំ ត្រួតពិនិត្យ​គុណភាព អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​ឲ្យ​បាន​ហ្ម​ត​ចត់ និង​បាន​គ្រប់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់​ម្ហូបអាហារ​នានា ពីព្រោះ​កន្លងមក​នៅ​ប្រទេស​កម្ពុជា​យើង ក៏មាន​ការពុល​ចំណីអាហារ និង​ភេសជ្ជៈ​ជាច្រើនលើក​មកហើយ ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ឯកឧត្ដម អឿន បូ​រា​រ័ត្ន​ន៍ បញ្ជាក់​បន្ថែមទៀតថា យោងតាម​ស្ថិតិ​នៃ​ការពុល​ចំណីអាហារ​របស់​ក្រសួងសុខាភិបាល ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ក្នុងប្រទេស​កម្ពុជា មានការ​ពុល​ចំណីអាហារ​សរុប​ចំនួន ១១៩ ដង មាន​ជនរងគ្រោះ​ចំនួន ៥.៣២០​នាក់ និង​ស្លាប់​ចំនួន​៧៨​នាក់ ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ ស្រា​-​ស និង​ស្រាថ្នាំ ដែល​ចម្លង​ដោយ​មេរោគ សារធាតុ​គីមី​ពុល ឬ​លើ​កំរិត និង​មាន​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​នេះ​ជា​តួលេខ​មួយ​គួរឱ្យ​ចាប់អារម្មណ៍ និង​ពង្រឹង​សកម្មភាព​អធិការកិច្ច ។​

​ឯកឧត្ដម អឿន បូ​រា​រ័ត្ន​ន៍ មានប្រសាសន៍​បន្ថែមទៀត​ថា កន្លែង​ឈប់​សំចត​រថយន្តក្រុង តាក់ស៊ី និង​យាន្ត​ជំនិះ​ផ្សេងៗ​តាមផ្លូវ​ធ្វើដំណើរ ដូចជា​នៅ​ស្គន់ ស្ទោង និង​បណ្តា​ស្រុក​ដទៃ​ដែលមាន​ភោជនីយដ្ឋាន និង​កន្លែង​លក់​ចំណីអាហារ​បម្រើ​អ្នកដំណើរ គឺមាន​មនុស្ស​សម្រាក​បរិភោគ​ច្រើន ត្រង់​កន្លែង​នេះ​ក៏មាន​ហានិភ័យ​ខ្ពស់ ព្រោះ​អ្នកដំណើរ​អាច​នាំមក​នូវ​មេរោគ​ផ្សេងៗ​ជាមួយ​ខ្លួន​គាត់ ឬ​បើ​មាន​ឧប្បត្តិហេតុ​ពុល​នោះ នឹង​បង្ក​ដល់​អ្នកដំណើរ​ច្រើន​នាក់ ដែល​នេះ​ជា​ចំនុច​ត្រូវ​គិតគូ​ពី​កម្រិត​ហានិភ័យ​លើ​ការប៉ះពាល់​សុខភាព​របស់​អ្នកប្រើប្រាស់​ចំណីអាហារ ហេតុនេះហើយ​បានជា​យើង​ត្រូវ​បង្កើន​ការត្រួតពិនិត្យ ផ្លាស់ប្តូរ​របៀប​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ ពី​បែប​បុរាណ មក​បែប​ទំនើប ដោយ​បង្កើន​ឱ្យ​កាន់តែ​ច្បាស់លាស់​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​ទំនើបកម្ម​វិញ ដែល​ថ្ងៃនេះ គ្រូឧទ្ទេស​នាម​នឹង​បង្ហាញជូន​ដល់​សិក្ខាកាម​ពីអ្វី​ដែល​ហៅថា ការធ្វើ​អធិការកិច្ច​ចំណីអាហារ ដោយ​ផ្អែ​លើ​កម្រិត​ហា​នី​ភ័យ​ចំណីអាហារ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​ការ​វគ្គ​បណ្តុះបណ្តាល​នេះ ដែល​រៀបចំឡើង​ដោយ​ក្រសួងសុខាភិបាល ព្រោះ​វា​មាន​សារៈ​សំខាន់បំផុត​ចំពោះ​មន្ត្រី​របស់​យើង ក្នុងការ​ទទួលបាន​ចំណេះដឹង​យ៉ាងពិត​ប្រាកដ អំពី​របៀប​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​ទំនើបកម្ម សំដៅ​លើកកម្ពស់​សុខុមាល​ភាព​ជូន​ដល់​ប្រជាពលរដ្ឋ​យើង ដូច្នេះ​ក្នុង​រយៈពេល​០៤​ថ្ងៃនេះ សូម​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ សម្រាប់​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​នៃ​ការថែទាំ​សុខភាព​ប្រចាំថ្ងៃ ៕
​សូមបញ្ជាក់ថា យោងតាម​ខ្លឹមសារ​ប្រកាស​អន្តរក្រសួង​លេខ ៨៦៨ ឧរ​ថ​.​ប្រក ស្តីពី​ការអនុវត្ត និង​ការរៀបចំ​សម្របសម្រួល​ស្ថាប័ន​កិច្ច នៃ​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ ត្រង់​ប្រការ​១៩ និង​ប្រការ​២០ ក្រសួងសុខាភិបាល​ទទួល​បន្ទុក​អធិការកិច្ច​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ គឺ​នៅតាម​ភោជនីយដ្ឋាន​, អាហា​រដ្ឋា​ន គ្រឹះស្ថាន​ផលិត​ចំណីអាហារ និង​អាជីវកម្ម​ចំណីអាហារ ហើយ​ការងារ​នេះ ក្រសួងសុខាភិបាល បាន​នឹង​កំពុង​ធ្វើ​យ៉ាងសកម្ម​រហូតមកដល់​បច្ចុប្បន្ន ដោយ​បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ចំនួន ២.៤៥២​កន្លែង និង​វិ​ញ្ញា​ប័ន​ប​ត្រ​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ​សម្រាប់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន សរុប​ចំនួន​៣៨២​កន្លែង ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
​

Tags: ក្រសួង​សុខាភិបាលចំណីអាហារ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្មាន​មនុស្ស​បើក ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត 5G នៅ​ប្រទេស​ចិន ចាប់់ផ្តើម​ដំណើរការ​ហើយ​

រថយន្ត​ដឹកជញ្ជូន​ទំនិញ​គ្មាន​មនុស្ស​បើក ប្រើប្រាស់​អ៊ិន​ធឺ​ណេ​ត 5G នៅ​ប្រទេស​ចិន ចាប់់ផ្តើម​ដំណើរការ​ហើយ​

តួ​ក​គី ឃុំខ្លួន​មនុស្ស ជាង​៤០០​នាក់ សង្ស័យ​ពាក់ព័ន្ធ នឹង​ក្រុម​សកម្មប្រ​យុ​ត្ធ​ឃឺ​ដ​

តួ​ក​គី ឃុំខ្លួន​មនុស្ស ជាង​៤០០​នាក់ សង្ស័យ​ពាក់ព័ន្ធ នឹង​ក្រុម​សកម្មប្រ​យុ​ត្ធ​ឃឺ​ដ​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សន្យា​ផ្តល់​អាទិភាព​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្តសៀមរាប ក្រោយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ នឹង​ទទួលបាន​អាហារូបករណ៍ និង​ការ​ស្នាក់នៅ​

តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សន្យា​ផ្តល់​អាទិភាព​ដល់​សិស្ស​ក្រីក្រ​នៅ​ខេត្តសៀមរាប ក្រោយ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជាប់ នឹង​ទទួលបាន​អាហារូបករណ៍ និង​ការ​ស្នាក់នៅ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.