Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឪពុក ម្តាយនិង​អាណាព្យាបាល​សិស្សបង្ហាញ​អារម្មណ៍​មោទកភាព​ចំពោះ​កូនៗ ដែល​ខិតខំ​តស៊ូ​រៀន​អស់​១២​ឆ្នាំ​

ដោយ Pothe Thun
19/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ឪពុក ម្តាយនិង​អាណាព្យាបាល​សិស្សបង្ហាញ​អារម្មណ៍​មោទកភាព​ចំពោះ​កូនៗ ដែល​ខិតខំ​តស៊ូ​រៀន​អស់​១២​ឆ្នាំ​
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស ដែលជា​បេក្ខជន​កំពុង​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ ចំពោះ​កូនៗ​ពួកគាត់ ដែល​ពួកគេ​បាន​ខិតខំ​តស៊ូ​រៀន អស់​ពេល​១២​ឆ្នាំកន្លងមក​។​

​អង្គុយ​មុខ​វិទ្យាល័យ​អង្គរ ទី​ដែល​ប្អូនស្រី​របស់ខ្លួន​ប្រលង​នៅ​ទីនោះ អ្នកស្រី ប្រាក់ រដ្ឋា ដែល​មកពី​ស្រុក​ជីក្រែង បាន​រៀប​រាប់ទាំង​ទឹកមុខ​ស្រស់ស្រាយ​ថា អ្នកស្រី​មាន​ទឹកចិត្ត​សប្បាយរីករាយ ដែល​ប្អូន​របស់គាត់ បាន​តស៊ូ​ខិតខំ​រៀន តាំងពី​ថ្នាក់​អស់​ពេល​១២​ឆ្នាំកន្លងមក គាត់​មិនសូវមាន​ការព្រួយបារម្ភ​ទេ ព្រោះ​ប្អូនស្រី​អ្នកស្រី បាន​ប្រាប់ថា គេ​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការប្រលង​នេះ​។

​ចំណែក​ប្រជាពលរដ្ឋ​ម្នាក់ទៀត​មកពី​ស្រុក​ជីក្រែង​ដែរ គឺ​អ្នកស្រី ហ៊ុន ភឿន បាន​និយាយថា គាត់​មានការ​សប្បាយចិត្ត​ណាស់​ដែល​កូន​បានមក​ប្រលង​។ ព្រោះ​ឆ្លងកាត់​ជីវភាព​ក្រីក្រ កូន​របស់គាត់​បាន​តស៊ូ​ខិត​ខំរៀន​រហូតមកដល់​មាន​ថ្ងៃនេះ​។​
​ចំណែក​ឪពុកម្តាយ និង​អាណាព្យាបាល​ជាច្រើន​នាក់​ផ្សេងទៀត ដែល​បាន​សម្ភាសន៍ ក៏​បញ្ចេញមតិ​ស្រដៀង​គ្នា​ដែរ​។ ពួកគាត់​ទាំងនោះ​សុទ្ធ​តែមាន​មោទកភាព​ចំពោះ​កូនៗ ហើយ​ពួកគាត់​ក៏​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​លទ្ធផល ជាប់​ឬ​ធ្លាក់​នោះដែរ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​សូមបញ្ជាក់ថា ការប្រឡង​កម្ពុជា​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ បាន​ចាប់ដំណើរការ​ជា​ផ្លូវការ​ហើយ ដែល​ការប្រឡង​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​ហើយ​សម្រាប់​នៅ​ខេត្តសៀមរាប ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ នៅ​ខេត្តសៀមរាប មាន​បេក្ខជន​សរុប​ចំនួន ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤.៦៨៩​នាក់ មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤ បន្ទប់ កើនឡើង​ចំនួន​មួយ​មណ្ឌល បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ដែល​មានតែ​១២​មណ្ឌល ដោយ​ចែកចេញជា​២ ផ្នែក គឺ ៖ ទី​១. ផ្នែក​វិទ្យាសាស្ត្រ​ពិត មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២.៩៤៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ១.៧០៧​នាក់ និង ទី​២. ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនួន​៥.៧៧០​នាក់ ។​

​មណ្ឌល​ប្រឡង​ទាំង​១៣ ក្នុង​ខេត្តសៀមរាប រួមមាន ៖ នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ មាន​០២​មណ្ឌល , វិទ្យាល័យ​សម្ដេចឪ មាន​០២​មណ្ឌល , វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន គ្រួស មាន​០១​មណ្ឌល , សាលាបឋមសិក្សា​មុខ​នាគ មាន​០១​មណ្ឌល , សាលា​គរុកោសល្យ និង វិ​ក្រឹ​ត​ការ​ខេត្ត មាន​០១​មណ្ឌល , វិទ្យាល័យ​ហ៊ុន សែន សៀមរាប មាន​០១ មណ្ឌល , វិទ្យាល័យ​អង្គរ មាន​០២​មណ្ឌល , វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ មាន​០២​មណ្ឌល និង សាលាបឋមសិក្សា​វត្ត​ស្វាយ មាន​០១​មណ្ឌល ៕

​អត្ថបទ​៖ ជា ស្រស់​, រូបភាព ៖​ខេង ឧ​ត្ត​ម​

Tags: ប្រលង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ឪពុក ម្តាយ និង​អាណាព្យាបាល​សិស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ចប់​ការស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ចប់​ការស្ដារ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​តាម​ទំនៀម​បុរាណ ក្នុងពេលដែល​ខែវស្សា​គ្មាន​ភ្លៀង​

អ្នក​ឃុំ​លាងដៃ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នៅ​ប្រាសាទនាគព័ន្ធ​តាម​ទំនៀម​បុរាណ ក្នុងពេលដែល​ខែវស្សា​គ្មាន​ភ្លៀង​

កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​

កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.