Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
19/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ហើយ​កាលពី​ព្រឹក​មិញ​នេះ​
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប បាន​ចាប់ដំណើរការ​ជា​ផ្លូវការ​ហើយ ដែល​ការប្រឡង​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ។​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ នៅ​ខេត្តសៀមរាប មាន​បេក្ខជន​សរុប​ចំនួន ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​៤.៦៨៩​នាក់ មាន​១៣ មណ្ឌល ស្មើនឹង​៣៨៤ បន្ទប់ កើនឡើង​ចំនួន​មួយ​មណ្ឌល បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៨ ដែល​មានតែ​១២​មណ្ឌល ដោយ​ចែកចេញជា​២ ផ្នែក គឺ ៖ ទី​១. ផ្នែក​វិទ្យាសាស្ត្រ​ពិត មាន​៤​មណ្ឌល ស្មើនឹង ១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២.៩៤៤ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ១.៧០៧​នាក់ និង ទី​២. ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនួន​៥.៧៧០​នាក់ ។​

​មណ្ឌល​ប្រឡង​ទាំង​១៣ ក្នុង​ខេត្តសៀមរាប រួមមាន ៖ នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ មាន​០២​មណ្ឌល , វិទ្យាល័យ​សម្ដេចឪ មាន​០២​មណ្ឌល , វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន គ្រួស មាន​០១​មណ្ឌល , សាលាបឋមសិក្សា​មុខ​នាគ មាន​០១​មណ្ឌល , សាលា​គរុកោសល្យ និង វិ​ក្រឹ​ត​ការ​ខេត្ត មាន​០១​មណ្ឌល , វិទ្យាល័យ​ហ៊ុន សែន សៀមរាប មាន​០១ មណ្ឌល , វិទ្យាល័យ​អង្គរ មាន​០២​មណ្ឌល , វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ មាន​០២​មណ្ឌល និង សាលាបឋមសិក្សា​វត្ត​ស្វាយ មាន​០១​មណ្ឌល ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វិញ្ញាសា​ប្រឡង​នៅ​វិទ្យាល័យ ១០​មករា​១៩៧៩ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប មានប្រសាសន៍ថា សូម​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា គោរព​ទៅតាម​បទ​ប្ប​ញ្ញ​ត្ដិ​របស់​ក្រសួង និង ជូនពរ​សូម​ឲ្យ​ប្អូនៗ ប្រឡង​ជាប់​គ្រប់ៗ​គ្នា ។​

​គួរ​រំលឹក​ផងដែរ​ថា ក្នុង​ពិធី​ចែក​រង្វាន់​សិស្ស​សិស្ស​ឆ្នើម នៃ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានប្រកាស​ជា​សាធារណៈ​ថា សិស្សានុសិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨-២០១៩​នៅក្នុង​ទូទាំង​ខេត្ត ដែល​ជាប់​និទ្ទេស A , B និង C នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពី​អាជ្ញាធរ​ខេត្តសៀមរាប ។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ៥.៩៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣.៣៨០​នាក់ ហើយ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ , ជាប់​និទ្ទេស B មាន​ចំនួន​១៤៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧៧​នាក់ , ជាប់​និទ្ទេស C មាន​ចំនួន​៤៧៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៨០​នាក់ , ជាប់​និទ្ទេស D មាន​ចំនួន​១.៥៣៣​នាក់ ក្នុងនោះ​ស្រី​ចំនួន ៩១៦​នាក់ និង ជាប់​និទ្ទេស E មាន​ចំនួន ៣.៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.០៨៩​នាក់ ហើយ​សិស្ស​ដែល​ទទួលបាន​និទ្ទេស A ចំនួន ៣១​រូប ក្នុងនោះ​ស្រី​ចំនួន​១៨​រូប ត្រូវ​ទទួលបាន​រង្វាន់​ម៉ូតូ​ម្នាក់​មួយគ្រឿង ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ៕

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត : សហការី​
​

Tags: ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៨-២០១៩ នៅ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​ញូ​ស៊ីឡែ​ន​ម្នាក់ ជាប់​សង្ស័យ​នឹង​ករណី​បង្ក​ហឹ​ង្សា​លើ​ពលរដ្ឋ​ខ្មែរ​

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​ញូ​ស៊ីឡែ​ន​ម្នាក់ ជាប់​សង្ស័យ​នឹង​ករណី​បង្ក​ហឹ​ង្សា​លើ​ពលរដ្ឋ​ខ្មែរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.