ប្រាសាទនៅចំកណ្ដាលស្រះស្រង់ នឹងទទួលបានការជួសជុលនាពេលឆាប់ៗខាងមុខនេះ
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ ខណៈបច្ចុប្បន្នប្រាសាទនេះ បានរងការបាក់បែកដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ និងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ ហើយការជួសជុលនេះ មានការចូលរួមពីវិស័យឯកជន ដោយមានការបរិច្ចាគថវិកាទាំងស្រុងពីលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះតេជគុណ ព្រះសទ្ធម្មប្បាកាសនីបណ្ឌិត តាត ...