Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​នៅ​កម្ពុជា​ក្បែរ​ជើងភ្នំ​គូលែន​

ដោយ Pothe Thun
25/09/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ស្រង់​សំដី​លោក នេត្រ ភ​ក្ដ្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ក្បែរ​ជើងភ្នំ​គូលែន ហើយ​មជ្ឈមណ្ឌល​នេះ នឹង​ប្រមូលផ្ដុំ​ដោយ​ប្រភេទ​កេ​សរកូល ជា​ផ្កា​អរ​គី​ដេ ដែល​កំពុង​រង​ការគំរាមកំហែង និង​ជិត​ផុត​ពូជ​នោះ ខណៈ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​សម្បូរ​ធនធាន​កេ​សរកូល​ព្រៃ ដែល​មាន​ប្រមាណ ៥០០​ប្រភេទ ខណៈ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រ​ផងដែរ ហើយ​ក្នុងចំណោម​ប្រភេទ​ទាំង នោះ​មាន តែ​កេ​សរកូល ប្រមាណ ៣៦០ ប្រភេទ ប៉ុណ្ណោះ ដែល​បាន​ធ្វើ​អត្តសញ្ញាណ​រួច ដែល បច្ចុប្បន្ន កេស​រកូស​ព្រៃ កំពុង​ទទួល រង​ការគំរាមកំហែង​តាមរយៈ​ការជួញដូរ​ក្នុង​រូបភាព​ផ្សេង​ទៅ​បរទេស ជា​ពិសេស​ប្រទេស​ថៃ និង​វៀតណាម​។​

​លោក នេត្រ ភ​ក្ដ្រា បញ្ជាក់ទៀតថា ទីតាំង​នេះ​ត្រូវបាន​ដាក់ឈ្មោះថា «​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល សុខ អាន ភ្នំ​គូលែន​» បង្កើតឡើង​ដើម្បី​រម្លឹក​ពី​គុណ​បំណាច់​របស់​សម្តេច សុខ អាន ក្នុង​បុព្វហេតុ​កសាង​មាតុភូមិ ការពារ​ធនធាន​ធម្មជាតិ អភិរក្ស​ជីវចម្រុះ និង​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​មនុស្សជាតិ និង​ការលើកតម្កើង​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​មជ្ឈមណ្ឌល​នេះ នឹង​ក្លាយ​ជា​ទីតាំង​ប្រមូល ការពារ សង្គ្រោះ និង​អភិរក្ស​ប្រភេទ​កេ​សរកូល​ព្រៃ​ដែល​កំពុងរង​ការគំរាម​កំ​ហែង ជិត​ផុត​ពូជ ហើយ​មជ្ឈមណ្ឌល​នេះ​នឹង​ដើរតួនាទី​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ដល់ សិស្ស និស្សិត និង​សាធារណជន​ឱ្យបាន​យល់ដឹង ចេះ​ស្រឡាញ់ និង បំផុស គំនិត​ឱ្យ​ចូលរួ ម ថែរក្សា​ការពារ​និង​អភិរក្ស​ពូជ​កេ​សរកូល​ព្រៃ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង ដើម្បី​លើក ស្ទួយ​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​ភ្នំ​គូលែន​ផងដែរ​។​

​គួរបញ្ជាក់​ថា មជ្ឈមណ្ឌល​ខាងលើនេះ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុង​ខែ​តុលា​ខាង​មុខ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​កេ​សរកូល​ព្រៃ​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា រួមទាំង ប្រភេទ​កម្រ និង មិនទាន់​បាន​កំណត់​អត្ត​សញ្ញា ដើម្បី​ស្តារឡើងវិញ​ទៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អគ្គលេខាធិកាដ្ឋានអ​ភិ​វឌ្ឍន៍ ដោយ​ចីរភាព សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse ៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ក្រសួង​បរិស្ថាន​ខេត្តសៀមរាបអភិរក្ស​កេ​សរកូល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ន​

ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ន​

សប្បុរសជន​នៅ​ខេត្ត​សៀមរាប បានប្រគល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​

សប្បុរសជន​នៅ​ខេត្ត​សៀមរាប បានប្រគល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.