Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជន​នៅ​ខេត្ត​សៀមរាប បានប្រគល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​

ដោយ Pothe Thun
25/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ សប្បុរសជន​នៅ​ខេត្ត​សៀមរាប តាមរយៈ CEO Master Club បាន​ផ្តល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​លោក គង់ មង្គល ប្រធាន​សមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង បានឱ្យដឹងថា នៅក្នុង​សហគមន៍​របស់​លោកមា​ន​សមាជិក​ជាង​១០០​នាក់ ក្នុងនោះ​មាន​មួយចំនួន គ្រួសារ​របស់​ពួក​គាត់​នៅ​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​ពួកគាត់​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការចូលរួម​ការពា​រ​ធនធានធម្មជាតិ នៅក្នុង​សង្កាត់​ជ្រាវ​នេះ​បាន​យ៉ាង​ល្អប្រសើរ​ហើយ​ការលះបង់​របស់​ប្រជា​សហគមន៍​នេះ គឺ​ពួកគាត់​ពុំ​បាន​ទទួល​អ្វី​មក​វិញ​ទេ ដូច្នេះ​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ពួក​គាត់​ក្នុង​នាម​លោក​ជា​ប្រធាន​សមាគមន៍ បាន​អំពាវនាវ​ឱ្យ​សប្បុរស់ជន​ជួយ​ដល់​ពួកគាត់​វិញ ជាក់ស្តែង​នៅ​ថ្ងៃនេះ​សប្បុរស់ជន​នៅក្នុង​ខេត្ត​សៀមរាប​តាម​តាមរយៈ CEO Master Club បាន​ផ្តល់​កង់​ចំនួន​៧៧​គ្រឿង​សម្រាប់​យកមក​ផ្តល់​ជូន​ពួកគាត់ ដែល​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​សមាជិក​សមាគមន៍​របស់​លោក​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរស់ជន​។​

​លោក អោម សេង​បូរ៉ា ស្ថាបនិក​របស់ CEO Master Club បាន​ថ្លែងថា មូលហេតុ​ដែល​លោក​រៃអង្គាស​ថវិកា​ពី​សប្បុរសជន​នានា​យកមក​ទិញ​កង់​សម្រាប់​ផ្តល់ជូន​ដល់​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​នេះ ដោយសារ​តែ​កង់​ជា​មធ្យោបាយ ជា​ស្ពាន​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត ជាពិសេស​សម្រាប់​កុមារ​ឆ្លង​ទៅ​រក​ភាពជោគជ័យ និង​ចេញ​ឱ្យ​ផុត​ពី​ភាពក្រីក្រ ប៉ុន្តែ​ដើម្បី​ឱ្យ​គ្រួសារ​របស់​ពួក​គាត់​ចេញ​ផុត​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត កត្តា​ចាំបាច់ គឺ​ត្រូវ​ជួយ​ឱ្យ​កូនៗ​របស់​ពួកគាត់​មានចំណេះដឹង ឱ្យ​កូនៗ​របស់​ពួកគាត់​ទៅ​សិក្សា​បាន​ទៀងទាត់ គឺ​ត្រូវបាន​មធ្យោបាយ​ធ្វើដំណើរ និង​សម្ភារ​សិក្សា និង​សន្យា​ថា នឹង​បន្ត​ជួយ​ដល់​សហគមន៍​នេះ​ជា​បន្តបន្ទាប់​តាមរយៈ​សកម្មភាព​ផ្សេងៗ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងឱកាស​នោះ លោក ក្អោប រ៉​ន ចៅសង្កាត់​ជ្រាវ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា​ដែល​បាន​ជួយ​ដល់​សមាជិកសមាគម​សហគមន៍​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​ដែលមាន​ជីវភាព​ខ្វះខាត ថ្វី​ត្បិត​គ្រួសារ​ពួកគេ​នៅ​មាន​ជីវភាព​ខ្វះខាត ប៉ុន្តែ​ពួកគាត់​មិន​មាន​ការ​រុញ​រា​ទេ គឺ​គេ​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការចូលរួម​ការពា​រ​ធនធានធម្មជាតិ​នៅក្នុង​សង្កាត់​ជ្រាវ​នេះ​បាន​យ៉ាង​ល្អប្រសើរ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ឱ្យមាន​ការជួយ​គាំទ្រ​និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​សង្កាត់​ជ្រាវ​នេះ ព្រោះ​វា​មាន​ស​កត្តា​នុព​ល​ទេសចរណ៍ធម្មជាតិ​ដ៍​ល្អ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​កម្សាន្ត​តំបន់​នេះ បាន​ផ្តល់​ប្រាក់​ចំណូល​ដល់ដៃ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ធ្វើឱ្យ​ជីវភាព​ពួកគាត់​ធូរធារ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបមនុស្សធម៌សប្បុរស​នៅ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

ឯកឧត្តម ប៉ុល លឹម ក្រើនរំលឹក​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្តសៀមរាប ត្រូវ​លើកកម្ពស់​បន្ថែមទៀត​សម្រាប់​ការពង្រឹង​ពង្រីក​ប្រជាធិបតេយ្យ និង អនុវត្តន៍​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​

ឯកឧត្តម ប៉ុល លឹម ក្រើនរំលឹក​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្តសៀមរាប ត្រូវ​លើកកម្ពស់​បន្ថែមទៀត​សម្រាប់​ការពង្រឹង​ពង្រីក​ប្រជាធិបតេយ្យ និង អនុវត្តន៍​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.