Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

ដោយ Pothe Thun
25/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
96
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​នៃ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សីលា​កសាង​កុដិ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ព្រះគ្រូ​ឥន្ទ​បាលី កែវ អាន ព្រះចៅអធិការ​វត្ត ឥន្ទបត្ត​បូរី ហៅ​វត្ត​អង្គរតូច​ខាងត្បូង បាន​មាន​សង្ឃដីកា​ថា ការកសាង​កុដិ​ថ្មី​នេះ គឺ​ផ្តើមចេញ​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោកជំទាវ ជា​គុណប្រយោជន៍​សម្រាប់​ការ​ស្នាក់នៅ​របស់​ព្រះសង្ឃ ធ្វើ​សង្ឃកម្ម​នៅក្នុង​ទី​អារាម​នោះ ហើយ​សេនាសនទាន​មួយ​នេះ ក៏​ត្រូវបាន​ចាត់ទុកជា​គរុ​ភណ្ឌ នៃ​អារាម​សិវៈ​ព្រះ​សមណ​គោត្ត​ម​ផងដែរ ដើម្បី​ជំនួស​កុដិ​ចាស់​ដែល​មាន​អាយុកាល​យូរ​មក​ហើយ ស្ថិតក្នុង​ភាព​ទ្រុឌទ្រោម​និង​បាន​រុះរើ​ចេញ​ទៅ​ហើយ​នោះ ។​

​លោក ហឿន សំនៀង នាយរងខុទ្ទកាល័យ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា សំណង់​កុដិ​ថ្មី​នេះ នឹង​ត្រូវបាន​សាងសង់​អំពី​ឈើ​លើ ជើងតាង​បេតុង មាន​ទំហំ​១៩​ម៉ែត្រ គុណ​នឹង​៩​ម៉ែត្រ ត​ភ្ជាប់​ដោយ​រានហាល​២​ម៉ែត្រ គុណ​នឹង ៦,៦០ ម៉ែត្រ តាម​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ ព្រមព្រៀង​និង យល់ព្រម​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ភារកិច្ច​និង​កាតព្វកិច្ច រៀបចំ​គ្រប់គ្រង ថែរក្សា ការពារ​និង​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​នៃ​តំបន់​ឧទ្យាន​អង្គរ ហើយ​សំណង់​កុដិ​ថ្មី​នេះ មាន​គម្រោង​ដែល​កំណត់​ការសាងសង់ ឲ្យ​រួចរាល់​ជា​ស្ថាពរ នា​ចុងខែ​មិនា មុន​ចូលឆ្នាំ​ខ្មែរ នៃ​ព​.​ស ២៥៦៣ ត្រូវ​នឹង គ​.​ស ២០១៩ ។​

​គួររំឭកថា បើ​យោង​តាម​កំណត់ត្រា និយាយ​អំពី​ប្រវត្តិ​សង្ខេប​របស់​វត្ត​ឥន្ទបត្ត​បូរី ដែល​មាន​នាម​ដើម​អង្គរវត្ត ព្រោះ​ថា​កាល​ក្នុង​អំឡុង​ឆ្នាំ ១៤៣២ ដល់​ឆ្នាំ ១៨៦៣ នា​សម័យ​អាណានិគមនិយម​បារាំង​សេស អង្គរវត្ត គឺជា​វត្ត​ដែល​មាន​ព្រះសង្ឃ​គង់នៅ ដោយ​យក​ប្រាសាទ​ធ្វើ​ជា​វត្ត​តែម្តង លុះ​ឆ្នាំ​១៩១០ បារាំង​បាន​និមន្ត​ព្រះសង្ឃ​ចេញ​ពី​ប្រាសាទ​អង្គរ ហើយ​តាំង​វត្ត​ថ្មី​លើ​ទីតាំង​សព្វថ្ងៃ គឺ​ជាប់​ខាងត្បូង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ផ្ទាល់ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបវត្ត​អង្គរតូច​ខាងត្បូងសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

ឯកឧត្តម ប៉ុល លឹម ក្រើនរំលឹក​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្តសៀមរាប ត្រូវ​លើកកម្ពស់​បន្ថែមទៀត​សម្រាប់​ការពង្រឹង​ពង្រីក​ប្រជាធិបតេយ្យ និង អនុវត្តន៍​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp អះអាងថា ការបើក​សម្ពោធ​ហាង​លក់​នំ​ដូមី​ណូ​ភីហ្សា នៅ​ខេត្ត​សៀមរាប​នាពេលនេះ ក៏​ផ្ដើមចេញ​មកពី​ប្រទេស​មាន​សុខសន្តិភាព និង មាន​ការអភិវឌ្ឍ​ដែរ​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp អះអាងថា ការបើក​សម្ពោធ​ហាង​លក់​នំ​ដូមី​ណូ​ភីហ្សា នៅ​ខេត្ត​សៀមរាប​នាពេលនេះ ក៏​ផ្ដើមចេញ​មកពី​ប្រទេស​មាន​សុខសន្តិភាព និង មាន​ការអភិវឌ្ឍ​ដែរ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.