Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រឹក​មិញ​នេះ អាជ្ញាធរខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ន​

ដោយ Pothe Thun
25/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 

​នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ន ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប ។​

​គួររំឭកថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី ដ៏​ធំ​ផ្សេងៗ​ទៀត​របស់​ខ្មែរ ដែល​តាំងពី​បូរាណ​កាល​មក​រហូត​ដល់​សម័យ​បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​តែង​ប្រារព្ធ​ពិធី​បុណ្យ​នេះ មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ លើកលែងតែ​ក្នុង របប​ប៉ុលពត​កាន់កាប់​ប៉ុណ្ណោះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាម​ទំនៀម គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​១៥ ថ្ងៃ គឺ​ចាប់ផ្តើម​ធ្វើ​តាំងពី​ថ្ងៃ​១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ ១៥​រោច​ខែ​ភទ្របទ ពី​ថ្ងៃ ១​រោច​ដល់​១៤​រោច គឺ​ថ្ងៃ​កាន់​បិណ្ឌ ឬ​ថ្ងៃ​ដាក់​បិណ្ឌ ហើយ​ថ្ងៃ​១៥​រោច គឺ​ថ្ងៃ​ភ្ជុំ​បិណ្ឌ ព្រោះ​ថ្ងៃ​នេះ អ្នកស្រុក​តែង​មក​ប្រជុំ​គ្នា ធ្វើ​នៅក្នុង​វត្ត​គ្រប់ៗ​គ្នា ខណៈ​ពី​បុរាណកាល បុណ្យ​ភ្ជុំបិណ្ឌ គឺ​មាន​រយៈពេល ៣​ខែ​ឯណោះ គឺ​ស្របពេល​នឹង​រដូវ​ចូល​វស្សា​ដែរ ប៉ុន្តែ​ក្រោយមក ដោយ​ប្រជាជន ពុទ្ធបរិស័ទ ជាប់​មមាញឹក​នឹង​កិច្ចការ​រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លាំងពេក ទើប​គេ​សម្រេច ធ្វើ​ត្រឹម ១៥ ថ្ងៃ​នេះ​វិញ​។​

​ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្ដាយ​នៅ​ស្រុកកំណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម ដែល​ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​អត្ថន័យ​៣​យ៉ាង គឺ ៖ ទី​១. ធ្វើឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​មាតាបិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សន្ដាន ដែល​បាន​ធ្វើ​មរណៈកាល​ទៅ ពិសេស​ដល់​ពពួក​ប្រេត​នរក​ទាំងឡាយ ទោះ​ញាតិសន្ដាន​ក្ដី ឬ​អ្នកដទៃ​ក្ដី , ទី​២. ធ្វើ​ដើម្បី​សន្សំ​កុសលផល​បុណ្យ សុំ​សេចក្ដីសុខ​ចម្រើន ដែល​បាន​កើត​ពី​ផល​ទាន​ខ្លួនឯង និង ទី​៣. ធ្វើ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​សាសនា ជាតិ​របស់​ខ្លួន រួមចំណែក​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បី​បង្កើត​នូវ​សាមគ្គីភាព សាមគ្គី​ធម៌ ៕

#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​រាជ​បូព៌ និង វត្ត​ព្រះព្រហ្ម​រ័ត្ខេត្តសៀមរាបពិធី​បុណ្យ​ភ្ជុំ​បិណ្
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជន​នៅ​ខេត្ត​សៀមរាប បានប្រគល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​

សប្បុរសជន​នៅ​ខេត្ត​សៀមរាប បានប្រគល់​កង់​ចំនួន​៧៧​គ្រឿង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​សមាជិកសមាគម​សហគមន៍​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​បឹង​ពារាំង​

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

វត្ត​អង្គរតូច​ខាងត្បូង ត្រូវបាន​កសាង​កុដិ​ថ្មី​មួយទៀត ខណៈ​ម្សិលមិញ​នេះ បាន​ធ្វើ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សីលា ក្រោម​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​

ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.