ប្លង់គោលប្រើប្រាស់ដីក្នុងខេត្តសៀមរាប បង្ហាញពីចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឃនិងការអភិរក្សប្រកបដោយចីរភាព
សៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចសំខាន់មួយ បន្ទាប់ពីរាជធានីភ្នំពេញ ហើយការអនុវត្តន៍ប្លង់គោលនៅខេត្តសៀមរាប ជាពិសេសនៅទីក្រុងសៀមរាប វានឹងធើ្វឲ្យទីក្រុងពាណិជ្ជកម្ម និងទេសចរណ៍មួយនេះ នឹងផ្ដល់គុណភាពបរិស្ថានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបទៅដោយសុខដុមរមនាល្អ។ នេះបើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើកឡើង នៅក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ការអភិវឌ្ឃ ...