Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​សៀមរាប បង្ហាញ​ពី​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុងការ​អភិ​វ​ឌ្ឃនិង​ការអភិរក្ស​ប្រកបដោយ​ចីរភាព

ដោយ Pothe Thun
02/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
116
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សៀមរាប​ជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​សំខាន់​មួយ បន្ទាប់​ពី​រាជធានី​ភ្នំពេញ ហើយ​ការអនុវត្តន៍​ប្លង់​គោល​នៅ​ខេត្តសៀមរាប ជាពិសេស​នៅ​ទីក្រុង​សៀមរាប វា​នឹង​ធើ្វ​ឲ្យ​ទីក្រុង​ពាណិជ្ជកម្ម និង​ទេសចរណ៍​មួយ​នេះ នឹង​ផ្ដល់​គុណភាព​បរិស្ថាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ប្រកបទៅដោយ​សុខដុមរមនា​ល្អ​។​

​នេះ​បើ​តាម​ប្រសាសន៍ ឯកឧត្តម​បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លើកឡើង នៅក្នុង​សិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប សម្រាប់​ការ​អភិ​វ​ឌ្ឃ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព​” នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ ។​

​ឯកឧត្តម​បណ្ឌិត ឌុ​ច វន​ទី​តូ បានឲ្យដឹងថា សិក្ខាសាលា​នេះ​មាន​គោលបំណង ផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​ក្នុង​ក្រុង​សៀមរាប និង​បទដ្ឋាន​គតិយុត្ត សម្រាប់​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព ដល់​អាជ្ញាធរ​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន និង​ផ្នែក​ឯកជន​នៃ​ខេត្ត​សៀមរាប​។ ក្នុងនោះ ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ត្រូវ​បាន​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​សេចក្តីសម្រេច​លេខ ០០៤ សសរ ចុះ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា​ឆ្នាំ ២០១៨ ដែល​ជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត នៃ​ការអនុវត្ត​នយោបាយ​ជាតិ​ស្ដីពី​ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ចូលរួម​ចំណែក​អនុវត្ត​កាន់តែ​សកម្ម​និង​ស៊ីជម្រៅ​ថែមទៀត​នូវ​ការកែទម្រង់​ដីធ្លី​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការរៀបចំ​ប្លង់​គោល​នៅ​ក្រុង​សៀមរាប​នេះ វា​បាន​កំណត់​ចក្ខុវិស័យ​យ៉ាង​ច្បាស់លាស់ ក្នុង​ការរៀបចំ​តំបន់​ទាំងអស់​ក្នុង​ក្រុង ដែល​រួមមាន ទីកន្លែង​ស្នាក់នៅ​របស់​ប្រជាពលរដ្ឋ ទីតាំង​សម្រាប់​ធ្វើ​ការងារ ការផ្សារភ្ជាប់​អំពី​ការដឹកជញ្ជូន និង​ចរាចរណ៍ និង កន្លែង​កំសាន្ត​នានា​ជាដើម​។​

​ឯកឧត្តម​បណ្ឌិត បាន​បញ្ជាក់បន្ថែម​ថា ជា​លទ្ធផល​នៃ​ការរៀបចំ​ដែនដី និង​នគរូបនីយកម្ម មិន​ត្រឹមតែ​ជួយ​រួមចំណែក ធានា​ឲ្យមាន​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព​តុល្យភាព និង​សមធម៌​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុងការ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់ ៧​ភាគរយ ក្នុង​មួយ​ឆ្នាំ តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ​វិស័យ​សំណង់​ជា​រៀងរាល់ឆ្នាំ​។ ដែរ​នេះ ស្របទៅតាម កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៦ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ខមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​តែងតែ​បាន​គិតគូរ​ជា​អាទិភាព ក្នុង​ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ធ្វើឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ចីរភាព សមធម៌ និង​វិបុលភាព​។​

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​សៀមរាបសិក្ខាសាលា​ស្តីពី “​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប សម្រាប់​ការ​អភិ​វ​ឌ្ឃ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព​”ឯកឧត្តម​បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

ជនបរទេស​ម្នាក់​រង​របួស​បែក​ក្បាល​ដោយសារ​ម៉ូតូ​បុក ពេល​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើជើង​

ជនបរទេស​ម្នាក់​រង​របួស​បែក​ក្បាល​ដោយសារ​ម៉ូតូ​បុក ពេល​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើជើង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.