Wednesday, December 6, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

ដោយ Pothe Thun
02/04/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
176
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្តសៀមរា​ប បាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩ ដែល​មាន​ការ​និមន្ត​ចូលរួម​ដ៏​ខ្ព​ង​ខ្ពស់​ពី ព្រះ​សុ​មង្គល​សីលា​ចារ្យ អា​ភាករោ ជុំ គឹម​ឡេង ព្រះ​មេគុណ​ខេត្ត និង​ព្រះ​សាសន​សត្ថា​ព្រះ​រាជាគណ​ថ្នាក់​កិត្តិយ​ស​ជា​ព្រះ​បាឡាត់​វិមល​ប្បញ្ញា កេស​វណ្ណោ តង តន និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះព្រហ្ម​រតន៍​ក្រុង​- ខេត្តសៀមរាប ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រហ្ម​រតន៍ ក៏ដូចជា​លោក​នាយក នាយិកា លោកគ្រូ​អ្នកគ្រូ និង​គរុ​សិស្ស​ទាំងពីរ​ជំនាន់​ផងដែរ​។

​មាន​សង្ឃដីកា​ចូលរួម​ក្នុង​កម្មវិធី​នោះ ព្រះ​បាឡាត់​វិមល​ប្បញ្ញា កេស​វណ្ណោ តង តន ព្រះចៅអធិការ​វត្ត​ព្រះព្រហ្ម​រតន៍ មាន​សង្ឃដីកា​ថា ពាក្យ​ថា​គរុ គឺ​មានន័យ​ថា​ធ្ងន់​ដូច្នេះ​ក្មូយៗ ដែល​ជា​គរុ​សិស្ស​ទាំងអស់ ត្រូវ​តាំងចិត្ត​ឲ្យ​ធ្ងន់​នឹង​ខិតខំ​ប្រឹងប្រែង​អប់រំ​ទូន្មាន​ក្មេងៗ សិស្សានុសិស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ឲ្យមាន​ព្រហ្មវិហារ​ធម៌ល្អ ដើម្បី​ជា​គំរូ​ល្អ​នៅក្នុង​សង្គម​ក្លាយ​ជា​ធនធាន​យ៉ាងសំខាន់ ក្នុង​ការជួយ​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​។ កាលណា​បើ​យើង​ជា​អ្នក​គំរូ​ហើយ​បាន​សាបព្រោះ​គំរូ​ល្អៗ ដល់​អ្នក​ជំនាន់​ក្រោយ​នោះ នឹង​ធ្វើឲ្យ​ពួកគេ​ក្លាយ​ជា​គ្រាប់​ពូជ​ល្អ ជា​មនុស្ស​ដែល​មានចំណេះដឹង មានការ​គិតពិចារណា​ខ្ពស់ នឹង​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​លាក​គ្រូ​អ្នកគ្រូ ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង​បង្រៀន​អប់រំ​ទូន្មាន​សិស្ស​ទាំងអស់ឲ្យ​មាន​ចំណេះដឹ​ង មាន​សុជីវធម៌​ល្អ និង​ឥរិយា​ល្អ​ក្នុង​សង្គម ព្រះ​បាឡាត់​វិមល​ប្បញ្ញា កេស​វណ្ណោ តង តន ព្រះចៅអធិការ​វត្ត​ព្រះព្រហ្ម​រតន៍ និង​ពុទ្ធបរិស័ទ​ចុះ​ជើងវត្ត បាន​នាំ​យក​មហា​ទ័យ​ទាន​មក​ចែក​ជូន​គរុ​សិស្ស​ចំនួន​១២​ថ្នាក់ នៃ​ជំនាន់​ទី​៣៦ និង​ជំនាន់​ទី​៣៧ មាន​ចំនួន​សរុប ៤៥០​នាក់ ដែល​ក្នុង​មួយ​ថ្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​៤០០,០០០​រៀល ទឹក​សុទ្ធ​មួយ​កេស ទឹកក្រូច​មួយ​កេស និង​មី​ចំនួន​មួយ​កេស ដោយឡែក​គរុ​សិស្ស​ប្រុស​ទទួលបាន​ក្រមា​ពោះគោ​ម្នាក់​១ គរុ​សិស្សស្រី​សា​រ៉ុង​ម្នាក់​១ រីឯ​លោកគ្រូ​អ្នកគ្រូ​ក៏​ទទួលបាន​ថវិកា​ម្នាក់​ចំនួន​១០០,០០០​រៀល​ផង​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

05/12/2023
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

05/12/2023

​អត្ថបទ និង រូបថត ៖ លោក វ៉ាន់ លី​ហួង និង​លោក ថៃ មករា​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស​ម្នាក់​រង​របួស​បែក​ក្បាល​ដោយសារ​ម៉ូតូ​បុក ពេល​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើជើង​

ជនបរទេស​ម្នាក់​រង​របួស​បែក​ក្បាល​ដោយសារ​ម៉ូតូ​បុក ពេល​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើជើង​

ការថែរក្សា​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខគឺជា​ការពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន​

ការថែរក្សា​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខគឺជា​ការពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន​

អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាលនិង​លើកទឹកចិត្តដល់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​

អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាលនិង​លើកទឹកចិត្តដល់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    93 shares
    Share 37 Tweet 23
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    38 shares
    Share 15 Tweet 10
  • ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (557)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,260)
  • ព័ត៌មានកីឡា (50)
  • ព័ត៌មានជាតិ (5,142)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (859)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (886)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.