Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការថែរក្សា​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខគឺជា​ការពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន​

ដោយ Pothe Thun
02/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី ០២ ខែ មេសា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត និង នាំយក​នូវ​គ្រឿង​ឧបភោគ​បរិភោគ ដែលជា​អំណោយ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ជូន​ដល់​នាយទាហាន ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​៥ ចំណុះឲ្យ​កងពលធំ​អន្តរាគមន៍​លេខ​២ ឈរជើង​នៅ​ភូមិ​ពោធិ៍​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ សមរភូមិ​មុខ​ទិស​ទី​៣ នៃ​សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ ដែល​អមដំណើរ​ដោយ​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ សហភាព​សហព័ន្ធ​យុវជន​ខេត្ត ក្នុងនាម​ជា​ខេត្ត សម្ព័ន្ធមេត្រីភាព​ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​៥ ។

​ឧត្តមសេនីយ៍ទោ សំរឹទ្ធ សារ៉េត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៥ បាន​ថ្លែង​ស្វាគមន៍ ចំពោះ​ខេត្ត​សម្ព័ន្ធមេត្រីភាព​របស់​ខ្លួន​ថា ជាច្រើន​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ទិស​ទី​៣ ជា​សមរភូមិ​ប្រយុទ្ធ​ដោយ​អាវុធ ការពារ​បូរណភាព​ដែនដី នៃ​មាតុភូមិ រហូតមក​ដល់​ទិស​ទី​៣ បាន​ក្លាយជា​សមរភូមិ​កំពុង​អភិវឌ្ឍន៍​តំបន់​ព្រំដែន ដោយមាន រដ្ឋបាល​ខេត្ត​សៀមរាប​ជា​ជំហរ មិន​ត្រឹមតែ​បាន​រក្សា​ចំណង​សម្ព័ន្ធមេត្រីភាព​បាន​ល្អ​ប្រសើ​រ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បន្ត​រឹតចំណង​មេត្រីភាព​នេះ កាន់តែ​រឹងមាំ​បន្ថែមទៀត តាមរយៈ​នៃ​ការ​ចុះសួរសុខទុក្ខ នាំយក​អំណោយ​ពី​សមរភូមិ​ក្រោយ មក​ជួយ​ឧបត្ថម្ភ​សមរភូមិ​មុខ យ៉ាង​ទៀងទាត់ មិន​ដែល​អាក់ខាន​ឡើយ ។​

​ឯកឧត្តម ទៀ សីហា ក៏​បាន​ធ្វើការ​ក្រើនរំលឹក ដល់​នាយទាហាន ពលទាហាន​ទាំងអស់ ដោយ​បាន​បញ្ជាក់ថា ទោះបី​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ មាន​សភាព​ស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការហ្វឹកហាត់​ឲ្យបាន​ជាប្រចាំ នូវ​យុទ្ធវិធី​យុទ្ធសាស្ត្រ​របស់​កងទ័ព ហើយ​បងប្អូន​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ​នៅ​គ្រប់​វិនាទី ក្នុង​ការជួយ​អន្តរាគមន៍​នូវ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ។ ឯកឧត្តម​ក៏បាន​លើកឡើង​ថា ក្រោម​អនុសាសន៍​របស់​សម្តេច នាយករដ្ឋមន្ត្រី ដែល​បាន​បំផុស​ឲ្យមាន​ចលនា​ចង​សម្ព័ន្ធមេត្រី​ភា​ពរវាង​សមរភូមិ​ក្រោយ និង មួយ​សមរភូមិ​មុខ ក្នុង​កាលៈទេសៈ​មួយ ដូច​ដែល​ពាក្យស្លោក​បូរាណ​ខ្មែរ​បាន​ពោល​ថា ធ្វើស្រែ​នឹង​ទឹក ធ្វើសឹក​នឹង​បាយ ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា ក៏​បាន​លើក​ពី​វីរភាព​ដ៏​អង់អាច​ក្លា ហាន​លះបង់​អ្វីៗ​គ្រប់បែបយ៉ាង រួម​ទាំង​ជីវិត​និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​បូរណភាព​ដែនដី​នៃ​មាតុភូមិ នៅតែ​មាន​តម្លៃ​ជា​ដរាប សម្រាប់​បុព្វហេតុ​បម្រើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លើ​ទស្សនវិស័យ ធ្វើឲ្យ​សមរភូមិ​ប្រយុទ្ធ​នៅ​ព្រំដែន បាន​ក្លាយជា​តំបន់​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ​ណ៍ និង ការអភិវឌ្ឍន៍ ។

ឯកឧត្តម ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កងកម្លាំង​ទាំងអស់ គឺ​ត្រូវ​ឈរ​លើ​ជំហ​រដាច់ ខាត ក្នុង​ការការពារ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ និង ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​បញ្ហា​សុខភាព អនាម័យ និង ធ្វើ​ការកសាង​ជម្រក​ក្នុង​អង្គភាព សំខាន់​ត្រូវ​ធ្វើ​ការលេង​កីឡា ស្គាល់​ច្បាប់​ពី​តួនាទី ភារកិច្ច​កងទ័ព ដើម្បី​ជា​យន្តការ​ដ៏​ល្អ ក្នុងការ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយៗ ព្រមទាំង​ធ្វើ​ការដាំដុះ​ដំណាំ​បន្លែបង្កា​និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ដល់​ជីវភាព កងទ័ព​ក្នុង​អង្គភាព និង គ្រួសារ​កងទ័ព ជាពិសេស​លើ​ការគ្រប់គ្រង និង ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារៈ​កងទ័ព​ឲ្យបាន​ល្អ ក្នុងការ​ទ្រទ្រង់​នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ព្រមទាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការអភិវឌ្ឍន៍​រីកចម្រើន ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យដល់​ត្រើយ​សុភ​មង្គម​តទៅ​ថ្ងៃ​អនាគត ។​

​ក្នុងឱកាស​ប្រជាជន​កម្ពុជា ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេលខាងមុខ ក្នុងនាម​ខេត្ត​សម្ព័ន្ធ​មេត្រីភាព ជាមួយ​កងពលតូច​អន្តរាគមន៍​លេខ​៥ គណៈ​អភិបាលខេត្ត​សៀមរាប ក៏​បាន​នាំយក​នូវ អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ ចំនួន​៣១​មុខ និង មី ១៥០​កេស , ស្រា​បៀរ ១៥០​កេស ,​ទឹកក្រូច ៥០​កេស , គោ ២​ក្បាល , ជ្រូក ៤​ក្បាល , ប្រេងម៉ាស៊ូត ១​ពាន់​លីត្រ​,​ស័ង្កសី ៥០០​សន្លឹក ,​តង់ ០១​ផ្ទាំង ,​ស៊ីម៉ង់​ដ៏ ១០​តោន ,​ពុយ​ដាក់​ប្រេង ១០ ,​សាប៊ូ​លាងចាន ១០​លីត្រ និង ថវិកា​១០​លាន​រៀល និង ចែក​ជូន​កងទ័ព ម្នាក់ៗ ២​ម៉ឺន​រៀល ព្រមទាំង​ឧបត្ថម្ភ​ដល់​កងពលធំ​អន្តរាគមន៍​លេខ​២ នូវ​ស្រា​បៀ​រ​៥០​កេស ថវិកា​៦​លាន​រៀល និង​មី ៧០​កេស​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ​

Tags: កងពលតូច​អន្តរាគមន៍​លេខ​៥ខេត្ត​ឧត្តរមានជ័យនាយទាហាន ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​៥ ចំណុះឲ្យ​កងពលធំ​អន្តរាគមន៍​លេខ​២សមរភូមិ​មុខ​ទិស​យោធភូមិភាគ​ទី​៤ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាបឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាលនិង​លើកទឹកចិត្តដល់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​

អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាលនិង​លើកទឹកចិត្តដល់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​

ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ពី​យុទ្ធសាស្ត្រ​០៨​ចំណុចដើម្បី​អភិវឌ្ឍន៍និង​អភិរក្ស​ដី​ក្នុង​ក្រុង​សៀមរាប​

ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ពី​យុទ្ធសាស្ត្រ​០៨​ចំណុចដើម្បី​អភិវឌ្ឍន៍និង​អភិរក្ស​ដី​ក្នុង​ក្រុង​សៀមរាប​

យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.