Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
03/04/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​មេសា ឆ្នាំ​២០១៩​នេះ យុវ​សិស្ស​ចំនួន​៩២​រូប មក​ពី​វិទ្យាល័យ​សម្តេចឪ និង​អនុវិទ្យាល័យ ហ៊ុន សែន​គ្រួស ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​ជា​តំណាង​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្តសៀមរាប ។​

​មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ ទា​ង អេង បាន​មានប្រសាសន៍ថា ដើម្បី​បំពេញ​បន្ថែម​សមាជិក​យុវជន​ដែល​បាន​ប្រឡង​ចេញ ឬ​ត្រូវ​បន្ត​ការសិក្សា នៅ​ថ្នាក់​ឧត្តមសិក្សា និង​ដើម្បី​ពង្រីក​សមាជិក​យុវជន​ថ្មី សម្រាប់​បំពេញ​សកម្មភាព​មនុស្សធម៌ ថ្ងៃនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ទទួលស្គាល់​ប្អូនៗ​ជា យុវ​សិស្ស​ចំនួន​៩២​រូប មក​ពី​វិទ្យាល័យ​សម្តេចឪ និង​អនុវិទ្យាល័យ ហ៊ុន សែន​គ្រួស ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដូច្នេះ​តាមរយៈ​នេះ សូម​ឲ្យ​ប្អូនៗ ត្រូវ ៖

ទី​១. គោរព​វិន័យ​សាលា ខិតខំ​រៀនសូត្រ​ឱ្យបាន​ពូកែ និង​ធ្វើ​ជា​គំរូ​ល្អ​គ្រប់​សកម្មភាព​ក្នុង​ស្រទាប់​យុវវ័យ ,

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

ទី​២. ផ្សព្វផ្សាយ​ពី​គោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម និង​ពី​សកម្មភាព​កាកបាទក្រហមកម្ពុជា នៅ​ក្នុង​វិទ្យាល័យ និង​នៅក្នុង​សហគមន៍ ,

ទី​៣. ចូលរួម​សកម្មភាព​មនុស្សធម៌​ក្នុង​វិទ្យាល័យ មាន​ការជួយ​ដល់​យុវ​សិស្ស​ក្រីក្រ រៀន​ខ្សោយ និង​ការលើកទឹកចិត្ត​យុវ​សិស្ស​ពិការ​ផងដែរ ,

ទី​៤. មាន​ទំនាក់ទំនង​ស្មើភាព​ក្នុង​ជួរ​យុវជន ដោយ​សហការ​ល្អ និង ចែករំលែក​បទពិសោធ​ន៍​ជាមួយ​យុវ​កាយរិ​ទ្ធិជាតិ​កម្ពុជា សហភាព សហព័ន្ធ​យុវជន​កម្ពុជា ក៏​ដូចជា​យុវជន​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​នានា​ក្នុង​សកលលោក និង

ទី​៥. ធ្វើជា​គំរូ​ល្អ​ក្នុង ការគោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់ និង​ពិការភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងសង្គម ជាពិសេស​ត្រៀមខ្លួន​អនុវត្ត​ឱ្យបាន​ល្អ​ក្នុងនាម​ជា​យុវជន​កាកបាទក្រហម​កម្ពុជា និង​អនុវត្ត​តាម​អនុសាសន៍​នែ​នាំ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​គតិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។​

​លោកជំទាវ ទា​ង អេង មានប្រសាសន៍​ទៀត​ថា យុវជន​កាកបាទក្រហម​កម្ពុជា គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង ដែល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​មាន​សារៈសំខាន់ និង​សកម្ម​បំផុត ក្នុង​ការផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌ ប្រកប​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​ការលះបង់​ឥត​ងាករេ ស្រប​តាម​ប្រធានបទ “​យុវជន​កំពុង​នាំគ្នា​ធ្វើ​កម្ម​ភាព យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងសង្គម​” ហើយ​លើសពីនេះ​កម្ពុជា​បាន​ចាត់ទុក​យុវជន​ជា​ធនធាន​គន្លឹះ និង​មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព ហើយ​នៅ​គ្រប់​សម័យកាល គ្រប់​សង្គម យុវជន​ជា​កម្លាំង​ស្រួច​ដែល​មាន​កម្លាំង​កាយ​-​កម្លាំងចិត្ត និង​ស្មារតី​ភ្លឺស្វាង មាន​ទឹកចិត្ត​ក្លាហាន ពុះពារ​មិន​រារែក​គ្រប់​ឧបសគ្គ ការលំបាក​នានា ពិសេស​យុវជន​គឺជា​សសរទ្រូង​របស់​ប្រទេសជាតិ​ទាំង​នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មាន​ចំនួន​៧៦៤​នាក់ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​វិទ្យាល័យ​សម្តេចឪសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​អនុវិទ្យាល័យ ហ៊ុន សែន​គ្រួស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

ឣ​គ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប ថ្លែង​សរសើរ​អង្គភាព​នគរបាល​ខេត្ត លើ​កិច្ច​ការពារ​សេចក្ដីសុខនិងសុខ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ទេសចរណ៍ និង អ្នកវិនិយោគ​

ឣ​គ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប ថ្លែង​សរសើរ​អង្គភាព​នគរបាល​ខេត្ត លើ​កិច្ច​ការពារ​សេចក្ដីសុខនិងសុខ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ទេសចរណ៍ និង អ្នកវិនិយោគ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    182 shares
    Share 73 Tweet 46
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.