Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

ដោយ Pothe Thun
03/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និង ឯកឧត្ដម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​ដឹកនាំ​ឯកឧត្ដម លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រី​អ្នកមុខអ្នកការ អភិបាល អភិបាលរង​ក្រុង​និង​ស្រុក​មួយចំនួន​ក្នុង​ខេត្តសៀមរាប បាន​ចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១ ដែល​កំពុង​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប គោលបំណង​ចង់​ដឹង​ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ក​ង​ទ័ព និង​សម្ដែង​នូវ​ការគោរព​ដឹងគុណ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​យុទ្ធជន និង យុទ្ធ​នារី ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង អាយុជីវិត ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង ការពារ​អធិបតេយ្យភាព​ជាតិ​បាន​យ៉ាងរឹងមាំ ដើម្បី​ស្ថេរភាព សន្តិភាព និង ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងមូល ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដែល​រយៈកាល​កន្លងមក ក៏​ដូច​ជា​ទៅ​អនាគត សម្ដេច តែងតែ​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​សុខទុក្ខ និង ជីវភាព​រស់នៅ​របស់​កងទ័ព​យើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស ក្នុង​នាម​រដ្ឋបាល​ខេត្ត និង រូប​ឯកឧត្ដម​ផ្ទាល់​ដែល​ជា​យុវជន​ជំនាន់​ក្រោយ សូម​សម្ដែង​នូវ​ការគោរព ដឹងគុណ និង ចង​ចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរៈភាព​ទាំងអស់​នេះ​ក្នុង​ក្រអៅ​បេះដូង ដើម្បី​ប្រែក្លាយ​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង ក្នុង​កិច្ច​ការពារ​ជាតិ​មាតុភូមិ និង ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថ្មីៗ​បន្ថែមទៀត ។​

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ននេះ ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ហើយ ដូច្នេះ​សូម​ឲ្យ​បន្ត​នូវ​កិច្ច​ការពារ​បូរណភាព​ជាតិ និង ទឹកដី រួមជាមួយ​នឹង​ការខិតខំ​យកចិត្តទុកដាក់​លើ​ការងារ​ដាំ​ដំណាំ​រួមផ្សំ និង ការ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ដោះស្រាយ​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​កងទ័ព ជាពិសេស ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះ ឆ្នោត​ជា​សកល កុំ​ជឿ​តាម​ការ​ញ៉ុះ​ញ៉​ង់​របស់​ក្រុម​អគតិ ឬ​ក៏​ក្រុម ជន​ដែល​មាន​និន្នាការ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ ៖ លោក លីវ សាន្ត​
​រូបថត ៖ សហការី​

Tags: កងវរៈសេនាតូច​លេខ​១រដ្ឋបាល​ខេត្ត​សៀមរាបសួរ​សុខទុក្ខ​កងទ័ពអភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

ឣ​គ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប ថ្លែង​សរសើរ​អង្គភាព​នគរបាល​ខេត្ត លើ​កិច្ច​ការពារ​សេចក្ដីសុខនិងសុខ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ទេសចរណ៍ និង អ្នកវិនិយោគ​

ឣ​គ្គ​កុងស៊ុល​កូរ៉េ​ប្រចាំ​ខេត្ត​សៀមរាប ថ្លែង​សរសើរ​អង្គភាព​នគរបាល​ខេត្ត លើ​កិច្ច​ការពារ​សេចក្ដីសុខនិងសុខ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ទេសចរណ៍ និង អ្នកវិនិយោគ​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.