Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាលនិង​លើកទឹកចិត្តដល់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​

ដោយ Pothe Thun
03/04/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ការប្រឡង សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ សម្រាប់​ខេត្ត​ត្បូវឃ្មុំ បាន​ធ្វើ​ការរៀបចំ​ជា​ថ្នាក់​កម្រង ថ្នាក់ក្រុង ស្រុក និង​ថ្នាក់​ខេត្ត​ដោយ​សម្រិតសម្រាំង​បាន​ជ័យលាភី ថ្នាក់​ខេត្ត​ចំនួន ២១​រូប សម្រាប់​ទៅ​ប្រកួតប្រជែង​ថ្នាក់ជាតិ នា​ថ្ងៃ​ទី ២១ មេសា ២០១៩ នៅ​ខេត្ត​សៀមរាប នេះ​បើ​តាម​របាយការណ៍ លោក អ៊ិន ពៅ​សម្បត្តិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​។​

​មានប្រសាសន៍​ជួប​សំណេះសំណាល សិស្ស​ពូកែ​ថ្នាក់​ខេត្ត នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ផ្តល់​អនុសាសន៍​ល្អៗ ដល់​បេក្ខជន​ជ័យលាភី សូម​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាច​រណ៍ លេង​កីឡា និង​ចូលរួម​ចំណែក​ក្នុង​ការងារ​សង្គម​ឲ្យបាន​ផុលផុស ។​

​ឯកឧត្តម​បណ្ឌិត ថ្លែង​គូសបញ្ជាក់​ថា ដោយ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឲ្យ​យើង​មាន​ការអភិវឌ្ឍ និង​បង្កើន​មូលធន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ប្អូនៗ ដែល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី ជាពិសេស​លោកគ្រូ​អ្នកគ្រូ និង​ឪពុក​ម្តាយ ជា​អាណាព្យាបាល​សិស្ស ដែល​តែងតែ​ជំរុញ និង​លើកទឹកចិត្ត​ដែល​ធ្វើឲ្យ ពួក​គេ​សម្រេច​បាន​នា​ពេលនះ​។ ព្រមទាំង​ផ្តាំផ្ញើ​ឲ្យ​ចេះ​ស្រលាញ់គ្នា និង​សាមគ្គី​គ្នា យកចិត្តទុកដាក់ ក្នុង​ការប្រលង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត និង​ជូនពរ​ឲ្យ​ជោគជ័យ ទទួលបាន​ជ័យលាភី ក្នុង​ការប្រឡង ដើម្បី​យកត្តិយ​សជូន​សាលា និង​លោកគ្រូ​អ្នក​គ្រួ ឪពុកម្តាយ ដែល​ជា​អាណាព្យាបាល និង​សំរាប់​ខ្លួនឯង​ផ្ទាល់ ជា​ពិសេស​ត្រូវ​ខិតខំ​ប្រឹង​ប្រែង បន្ថែម​បន្តទៀត ដើម្បី​ប្រឡង​ឲ្យ​ជាប់​មធ្យមសិក្សា​ទុតិយភូមិ នាពេល​ខាងមុខ​នេះ​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ចែក​បណ្ណ​សរសើរ សំភារៈ​សិក្សា និង​ថវិការ​មួយចំនួន ដល់​សិស្ស​ពូកែ​ពី​លេខ​១ ដល់​លេខ​៣ ទាំង​២១​នាក់​ផង​ដែរ​។ បន្ថែម​លើស​ពីនេះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ដល់​វិទ្យាល័យ​ទូទាំង​ខេត្ត ដោយ​វិទ្យាល័យ​នី​មួយៗ ទទួលបាន​ថវិកា មួយ​លាន​រៀល ដើម្បី​ចួលរួម​រៀបចំ​ព្រឹត្តិការ​ណ៍​សង្ក្រាន្ត​ប្រចាំ​សាលា សម្រាប់​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខែ្មរ​ខាងមុខនេះ​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៍​បាន​សន្យា​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ទាំងអស់​ដែល​បាន​ប្រឡង​ជាប់​និទ្ទេស​A ក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩ ដោយ​ឧបត្ថម្ភ​កុំ​ព្យូរទ័​រយួ​រដៃ​មួយគ្រឿ​ង ផងដែរ​។​

​គួរ​ជម្រាប​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​ជ័យលាភី សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​សាលប្រជុំ​គណៈ​បញ្ជា្ក​ការឯកភាព​សាលាខេត្ត ត្បូងឃ្មុំ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មាតាបិតា​អាណាព្យាបាល​សិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ​សរុប​ប្រមាណ ១២០​នាក់​។​

​អត្ថបទ និង រូបថត ៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​

Tags: ​ប្រកួតប្រជែង​ថ្នាក់ជាតិសិស្ស​ពូកែ​​ខេត្ត​ត្បូងឃ្មុំ​អភិបាលខេត្ត​ត្បូងឃ្មុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ពី​យុទ្ធសាស្ត្រ​០៨​ចំណុចដើម្បី​អភិវឌ្ឍន៍និង​អភិរក្ស​ដី​ក្នុង​ក្រុង​សៀមរាប​

ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ពី​យុទ្ធសាស្ត្រ​០៨​ចំណុចដើម្បី​អភិវឌ្ឍន៍និង​អភិរក្ស​ដី​ក្នុង​ក្រុង​សៀមរាប​

យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.