Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​រៀបចំ​ដែនដី បង្ហាញ​ពី​យុទ្ធសាស្ត្រ​០៨​ចំណុចដើម្បី​អភិវឌ្ឍន៍និង​អភិរក្ស​ដី​ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
03/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ដើម្បី​ឲ្យ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ក្រុង​សៀមរាប ប្រកបដោយ​ចីរភាព គណៈកម្មាធិកា​រៀបចំ​ដែនដី និង​នគររូបនីយកម្ម​ខេត្ត និង​ក្រុង​សៀមរាប ក្រោម​ការគាំទ្រ​បច្ចេកទេស​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​រៀបចំ​នូវ ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការគ្រប់គ្រង​និង​តម្រង់​ទិស​អភិវឌ្ឍ​ដែនដី​ក្រុង​សៀមរាប​ទាំងមូល ស្រប​តាម​ចក្ខុវិស័យ​សំខាន់ៗ​ជាច្រើន​ទៀត ក្នុង​នោះ​ក្រសួង បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ដ្រ​ចំនួន​០៨​ចំណុច ដើម្បី​សម្រេចបាន​គោលដៅ​លើ​ប្លង់​គោល​ប្រើប្រាស់​ដី​ក្នុង​ក្រុង​សៀមរាប រួមមាន ៖

១. ការគ្រប់គ្រង​ប្រើប្រាស់​ដី និង​នគររូបនីយកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ,

២. អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្រុង​សៀមរាប ,

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

៣. អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បចេ្ចកទេស និង​សេវាកម្ម ,

៤. អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ផ្សព្វផ្សាយ​ផលិតផល​ក្នុងស្រុក ,

៥. អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច ,

៦. ការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ,

៧. ការ​ទប់ស្កាត់​គ្រោះមហន្តរាយ និង

៨. ពង្រឹង​ការគ្រប់គ្រង និង​ហិរញ្ញវត្ថុ​នៅ​មូលដ្ឋាន​ជាដើម​។​

​ឯកឧត្តម ឌុ​ច វន​ទី​តូ បានលើកឡើង​ដូច​ច្នេះ នៅក្នុង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅក្នុង​ក្រុង​សៀមរាប សម្រាប់​ការ​អភិ​វ​ឌ្ឃ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ។​

​ឯកឧត្តម​បណ្ឌិត មានប្រសាសន៍​ទៀត​ថា ប្លង់​គោល​ប្រើប្រាស់​ដី​នេះ ត្រូវបាន​កសាងឡើង​ដោយ​ការសិក្សា​ច្បាស់លាស់​លើ​កត្តា​ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ទេសចរណ៍ និង​វ​ប្បធ​ម៍ ព្រមទាំង​គោលនយោបាយ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដែនដី​និង​នគរូបនីយកម្ម​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មាន​ជាអាទិ៍ ៖ ច្បាប់​ភូមិបាល , ច្បាប់​ស្តីពី​ការរៀបចំ​ទឹកដី នគរូបនីយកម្ម និង​សំណង់ , ច្បាប់​ស្តីពី​កិច្ចការពារ បរិស្ថាន​និង​ធនធានធម្មជាតិ , ច្បាប់​ស្តីពី​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ , ច្បាប់​ស្តីពី​ទេសចរណ៍ , ច្បាប់​ស្តីពី​ផ្លូវថ្នល់ , ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​រួម​ទាំង​អនុក្រឹត្យ​មួយ​ចំនួន​ទៀត ។​

​គួររំលឹកថា ក្រុង​សៀមរាប មាន​ផ្ទៃដី​សរុប​ជាង ៤​ម៉ឺន​ហិកតា ដែល​ផ្ទៃដី​អាច​សាសង់​បាន​ទំហំ​ជាង​៣​ម៉ឺន​ហិកតា ស្មើនឹង ៨១,៥៣​ភាគរយ និង​ផ្ទៃ​ដី​ជាង​៨​ពាន់​ហិកតា​ទៀត មិន​អាច​សាងសង់​បាន ព្រោះ​ជា​តំបន់​ការពារ ៕

​អត្ថបទ និង រូបថត ៖ លោក បុ​ង ឆ​វ័ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ប្លង់ដី​គោល​ក្រុង​សៀមរាប​ឯកឧត្តម​បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

យុវ​សិស្ស​ចំនួន​៩២​រូប ត្រូវបាន​បំពាក់​កន្សែង​ជា​សមាជិក​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

អភិបាលខេត្តនិងប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទចុះ​សាកសួរ​សុខទុក្ខ​កងទ័ព នៃ​កងវរៈសេនាតូច​លេខ​១

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.