Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
02/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កម្ពុជា​សម្រេច​បាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស​រ៍លើ​វិស័យ​សុខាភិបាល​មុន​កាលបរិច្ឆេត​កំណត់ ដែល​ជា​ពិសេស​នោះ គឺ​គោលដៅ​៤ ទី​៥ និង​ទី​៦ ជាមួយ​និង​ការដាក់ចេញ​នូវ​គោលនយោបាយ គាំពារ​សុខភាព​សង្គម ដើម្បី​គ្របដណ្តប់​ប្រជាជន​គ្រប់​បណ្តា​ក្រុម​គោលដៅ !

​មានប្រសាសន៍​លើកឡើង នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នា​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩​នៅ​ក្រុង​សៀមរាប ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញ​អំពី​ការវិវត្ត​រីកចម្រើន​វិស័យ​សុខាភិបាល​កម្ពុជា ដោយ​ផ្តើមចេញពី​បាតដៃ​ទទេ បន្ទាប់​ពី​កម្ពុជា​ត្រូវបាន​ចាក​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ។ ឯកឧត្តម​រដ្ឋមន្ត្រី​លើក​បង្ហាញ​ថា ៖ ក្រោយ​ថ្ងៃ​រដោះ ៧​មករា ១៩៧៩ កម្ពុជា​មាន​វេជ្ជបណ្ឌិត​តែ ៤០​នាក់​ប៉ុណ្ណោះ ។ មកដល់​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​មន្ត្រី​សុខាភិបាល ដែល​កំពុង​បំរើ​សេវា នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទូទាំង​ប្រទេស​ជាង ២៥ ០០០​នាក់ ។​

​ជា​មោទកភាព​របស់​កម្ពុជា ឯកឧត្តម​មាន​ប្រសាសន៍​ថា ការសម្រេច​បាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស​រ៍​មុន​កាលបរិច្ឆេទ​កំណត់ ដែល​ជា​ពិសេស​នោះ គឺ​គោលដៅ​៤ ទី​៥ និង​ទី​៦ ជាមួយគ្នានេះ​ក៏​មាន​ការដាក់ចេញ​នូវ​គោលនយោបាយ គាំពារ​សុខភាព​សង្គម ដើម្បី​គ្របដណ្តប់​ប្រជាជន​ក្រុម​គោលដៅ​ផ្សេងៗ​គ្នា ជាពិសេស កម្មករ​ក្នុង​ប្រព័ន្ធ កម្មករ​ក្រៅ​ប្រព័ន្ធ មន្ត្រី​សាធារណៈ ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ អតីតមន្ត្រី​ការ មនុស្ស​ចាស់ជរា និង​ជនពិការ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ការ​គ្របដណ្តប់​សុខភាព​សាកល ដែល​ទាំងនេះ​ក៏​ជា​ការប្តេជ្ញា​ចិត្ត របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា ។ កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ក្នុង​ការអនុវត្ត​កម្មវិធី​មូលនិធិ​សមធម៌ ត្រូវ​បាន​គ្របដណ្តប់ លើ​ប្រជាជន​ក្រីក្រ​ទូទាំង​ប្រទេស ឲ្យទទួល​បាន​សេវា​ថែទាំ និង ព្យាបាល​ជម្ងឺ ប្រកបដោយ​គុណភាព និង មិន​គិតថ្លៃ ។ ឯកឧត្តម​បញ្ជាក់ថា សមិទ្ធផល​ទាំងនេះ កើតឡើង​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​បង្ហាញ​កិច្ចប្រជុំ​នោះ​ផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង លើកឡើងថា កម្ពុជា​បាន​ដាក់ចេញ​នូវ គំនិត​ផ្តួចផ្តើម​ហិរញ្ញប្បទាន​សុខាភិបាល​សំខាន់ៗ​ចំនួន​២ គឺ​ទី​១ កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល ដែល​មាន​គោលបំណង​បង្កើន​ការប្រើ​សេវា​សុខាភិបាល​សាធារណៈ​សម្រាប់​ជនក្រីក្រ ដែល​បច្ចុប្បន្ន​នេះ បាន​ពង្រីក​ទៅ​ដល់​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត ទី​២ មូលនិធិ​គាំទ្រ ការផ្តល់​សេវា​គម្រោង​ហិរញ្ញប្បទាន ផ្អែក​លើ​លទ្ធភាព​ការងារ​នៅ​ទូទាំង​ប្រទេស ដែល​ជា​ការលើកទឹកចិត្ត ដល់​អ្នក​ផ្តល់​សេវា​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់ នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស ។​

​គួរ​បញ្ជាក់ដែរថា ក្រសួង​សុខាភិបាល​កម្ពុ​ជា ក្នុង​តួនាទី​ជា​ប្រធាន​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន ធ្វើជា​ម្ចាស់ផ្ទះ ដឹកនាំ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន​លើកទី​១៤ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប ដែល​មាន​ការចូលរួម​ពី​ប្រទេស​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ាន​។ យោង​តាម​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កាល​ពី​ក្នុង​អំឡុង ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ បានដាក់​ការពិភាក្សា​លើ​ប្រធានបទ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព ដើម្បី​ស្វែក​ការយល់ព្រម​ជា​ឯកច្ឆន្ទ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន ឈាន​ឆ្ពោះ​ទៅ​រៀបចំ​សេចក្តីព្រាង​ប្រកាស​មួយ ដាក់ជូន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន ដែល​គ្រោង​នឹង​ធ្វើឡើង​នា​ខែ​សីហា ឆ្នាំ​២០១៩ ខាងមុខ នៅ​ខេត្ត​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ក្រសួង​សុខាភិបាលរដ្ឋមន្ត្រីក្រសួង​សុខាភិបាលសុខាភិបាល​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

សាលា​គរុកោសល្យនិង​វិក្រឹតការ​ខេត្តសៀមរា​ប រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ប្រចាំឆ្នាំ​២០១៨-២០១៩

ជនបរទេស​ម្នាក់​រង​របួស​បែក​ក្បាល​ដោយសារ​ម៉ូតូ​បុក ពេល​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើជើង​

ជនបរទេស​ម្នាក់​រង​របួស​បែក​ក្បាល​ដោយសារ​ម៉ូតូ​បុក ពេល​កំពុង​ធ្វើដំណើរ​ដោយ​ថ្មើជើង​

ការថែរក្សា​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខគឺជា​ការពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន​

ការថែរក្សា​ចំណង​សម្ព័ន្ធ​មេត្រីភាព រវាង​សមរភូមិ​ក្រោយ​ជា​មួយ​សមរភូមិ​មុខគឺជា​ការពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.