Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋផលិតបំពង់បឺតពីឫស្សី ក្នុងស្រុកវ៉ារិន

ដោយ Pothe Thun
01/04/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តប្រជាពលរដ្ឋផលិតបំពង់បឺតពីឫស្សី ក្នុងស្រុកវ៉ារិន
476
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះជួបប្រជាពលរដ្ឋមួយក្រុម ជាអ្នកផលិតបំពង់បឺតច្នៃពីដើមឫស្សី ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ ខេត្តសៀមរាប ដើម្បីជំរុញការផលិតនេះ មាននិរន្តភាព និងគិតគូរដល់ធម្មជាតិនាពេលខាងមុខ។

លោកអភិបាលរងខេត្ត លើកឡើងថា ការផលិតបំពង់បឺតឫស្សីនេះ មិនត្រឹមតែបានជួយដល់បរិស្ថាន កាត់បន្ថយកាកសំណល់ប្លាស្ទិចប៉ុណ្ណោះទេ ផលិតកម្មនេះក៏បានបង្កើតការងារ និងផ្ដល់ប្រាក់ចំណូលបន្ថែម ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជា ប្រជាកសិករ ជាពិសេសស្ត្រីមេផ្ទះ ជនពិការ និងចូលរួមកាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសផងដែរ។

តាមការបញ្ជាក់ របស់លោកអភិបាលរងខេត្ត ក្រុមអ្នកផលិតបំពង់បឺតឫស្សីនេះ នៅមិនទាន់មានសហគមន៍ស្របច្បាប់នៅឡើយទេ លោកបានអំពាវនាវដល់ មន្ទីរអង្គភាពពាក់ព័ន្ឋ ជួយសហការសម្របសម្រួល ដើម្បីឲ្យសហគមន៍មួយនេះ បានចុះបញ្ជីមានច្បាប់ត្រឹមត្រូវ ជាពិសេសបើអាចគួរបញ្ចូលទៅក្នុងសហគមន៍ចង្ក្រានរយ ដែលមានស្រាប់នៅក្នុងស្រុកវ៉ារិន ព្រោះការចុះបញ្ជីសហគមន៍អាចត្រូវការរយៈពេលយូរ និងចងក្រងឯកសារជាច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានគំាទ្រ និងចូលរួម ក្នុងការសម្របសម្រួលដល់ដំណើរការបង្កើតសហគមន៍នេះ ចំណែកការងារពាក់ព័ន្ឋ ទៅនឹងបច្ចេកទេសកែច្នៃ មន្ទីរកសិកម្ម នឹងពន្យល់ណែនាំតាមក្រោយជាបន្តបន្ទាប់។ ជាមួយនោះ លោកនឹងជួយស្វែងរកកញ្ចប់ថវិកាតាមរយៈគម្រោងកម្មវិធីផ្សេងៗ ពីអង្គកការដៃគូរបស់មន្ទីរ ដើម្បីជួយជ្រោមជ្រែងឱ្យសហគមន៍នេះមានដំណើរការ។

គួរជម្រាបថា សហគមន៍បានបង្កើតជាបណ្តោះអាសន្ននៅចុងឆ្នាំ២០១៩។ ក្នុងចំណោមពូជដើមឫស្សីជាង៣០០ប្រភេទ មានតែឫស្សីព្រៃ ៤ប្រភេទប៉ុណ្ណោះ ដែលអាចយកមកផលិតជាបំពង់បឺតបាន។ ដើមឫស្សីទាំងនេះ ត្រូវចំពេលប្រហែល៣ឆ្នាំ ដើម្បីដាំ និងអាចផលិតជាបំពង់បាន។ បច្ចុប្បន្ន សហគមន៍ ពុំទាន់បានដាំឫស្សីព្រៃនេះនៅឡើយទេ គឺត្រូវទៅរកនៅក្នុងព្រៃ និងពុំទាន់អាចកំណត់ចំនួនផលិតបានជាក់លាក់នៅឡើយដែរ។ សម្រាប់ទីផ្សាររបស់បំពង់បឺតឫស្សីនេះ មានតម្លៃចន្លោះពី៤០០ទៅ៥០០រៀលក្នុងមួយបំពង់។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: បំពង់បឺតពីឫស្សីស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តន្ត្រីករមួយរូបនៅកូរ៉េខាងត្បូង លេងភ្លេងឲ្យអ្នកជំងឺ COVID-19 ស្តាប់ដើម្បីឆាប់បានជាសះស្បើយ

តន្ត្រីករមួយរូបនៅកូរ៉េខាងត្បូង លេងភ្លេងឲ្យអ្នកជំងឺ COVID-19 ស្តាប់ដើម្បីឆាប់បានជាសះស្បើយ

ឥណ្ឌាកំពុងកែច្នៃទូរថភ្លើងរ៉ាប់ម៉ឺនកំណាត់ ឲ្យទៅជាបន្ទប់សង្គ្រោះអ្នកជំងឺ COVID-19 បានរាប់សែននាក់

ឥណ្ឌាកំពុងកែច្នៃទូរថភ្លើងរ៉ាប់ម៉ឺនកំណាត់ ឲ្យទៅជាបន្ទប់សង្គ្រោះអ្នកជំងឺ COVID-19 បានរាប់សែននាក់

ទីបំផុតសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងលើសប្រទេសចិនហើយ

ទីបំផុតសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងលើសប្រទេសចិនហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.