ឃាត់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ក្រោយធ្វើសកម្មភាពយកក្រដាស់ញ៉ុកមាត់ និងចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង
បើតាមលោកវរសេនីឯក ណុប សារ៉ាក់ ស្នងការរងខេត្តទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានធ្វើការឃាត់ខ្លួនស្ដ្រីមានផ្ទៃពោះ៧ខែម្នាក់ ជាប់ពាក់ព័ន្ធករណីប្លន់ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ចូលមាត់ស្ត្រីចំណាស់ប្លន់យកខ្សែក១ដំឡឹង នៅស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ គុណ ហួច ភេទស្រី អាយុ២៨ឆ្នាំ ...