ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា
បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដូវវស្សានៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខ ដោយក្នុងនោះ នឹងមានរបបខ្យល់មូសុងនិរតីបក់មកលើកម្ពុជាដែរ។ ទន្ទឹមនឹងនេះ ក៏មានជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជាផងដែរ។ បើតាមខ្លឹមសារនៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ឥទ្ធិពលនេះ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ...