Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​៣​បន្ទប់នៃ​សាលាបឋមសិក្សា​តា​ព័រក្នុងស្រុក​ជីក្រែងជា​អំណោយ​សប្បុរសធម៌​របស់មាតា​បង្កើតឯកឧត្តម​អភិបាលខេត្ត​កំពង់ចាមត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការកាល​ពី​ម្សិលមិញ​នេះ​

ដោយ Pothe Thun
17/01/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​៣​បន្ទប់នៃ​សាលាបឋមសិក្សា​តា​ព័រក្នុងស្រុក​ជីក្រែងជា​អំណោយ​សប្បុរសធម៌​របស់មាតា​បង្កើតឯកឧត្តម​អភិបាលខេត្ត​កំពង់ចាមត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការកាល​ពី​ម្សិលមិញ​នេះ​
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អគារសិក្សា​ថ្មី​មួយ​ខ្នង​មាន​៣​បន្ទប់ សង់​ឡើង​អំពី​ស៊ីម៉ង់​និង​ឥដ្ឋ ដំបូល​ប្រក់​ក្បឿង មាន​ទទឹង​ប្រវែង​៨​ម៉ែត្រ និង​បណ្តោយ​ប្រវែង​២៤​ម៉ែត្រ ស្ថិតនៅក្នុង​សាលាបឋមសិក្សា​តា​ព័រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ចំណាយ​ថវិកា​អស់​ចំនួន​៣៤.៨០០​ដុល្លារ​អាម៉េរិក ដែលជា​អំណោយ​សប្បុរសធម៌​របស់​ឧបាសិកា សុខ ឈាង មាតា​បង្កើត​របស់​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង ក្រុមគ្រួសារ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ដាក់ឱ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​ជា​តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន​ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឧបាសិកា សុខ ឈាង ព្រមទាំង​បុត្រាបុត្រី ចៅប្រុស​ចៅស្រី ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ក្នុង​ការកសាង​សមិទ្ធផល​នានា​ក្នុង​សាលា​បឋមសិក្សា​តា​ព័រ​នេះ ហើយ​តាមរយៈ​នៃ​អគារសិក្សា​ថ្មី​នេះ នឹង​បាន​ជួយ​សម្រួល​ដល់​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ក្នុង​ការបណ្តុះបណ្តាល​កុមារ និង​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​រឹងមាំ និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​នា​ពេលអនាគត ។​

​ក្នុងនាម​ម្ចាស់​អំណោយ​និង​ក្នុងនាម​ក្រុមគ្រួសារ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ថា​ស្រុក​ជីក្រែង​ជា​ស្រុកកំណើត​របស់​ឯកឧត្តម​តែម្តង ហើយ​ប្រជាជន​ក្នុងស្រុក​នេះ ក៍​ដូចជា​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស កាលពី​សម័យ​ប៉ុលពត សុទ្ឋតែ​ត្រូវបាន​ទទួល​រងនូ​វ​ទុក្ខសោក លំបាក​វេទនា​ពុំ​អាច​នឹង​គណនា​បាន ដោយ​បង្ខំ​ឱ្យ​ធ្វើការ​ជា​ទំងន់ បង្អត់អាហារ កាប់​សម្លាប់​ខ្មែរ​ស្លូតត្រង់ ក្រុមគ្រួសារ ឯកឧត្តម ក៏​ត្រូវ​រង​ទារុណកម្ម ព្រាត់​និរាស្ត បាត់បង់​ញាតិសន្តាន អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ លោក​ឪពុក​បង្កើត​របស់​ឯកឧត្តម ត្រូវ​ខ្មែរក្រហម​សម្លាប់ រហូតមកដល់​សព្វថ្ងៃ ពុំ​មាន​កូនចៅ​ណា​ដឹង​ថា​គាត់​ត្រូវគេ​សម្លាប់​នៅ​ទីណា​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​ឯកឧត្តម គួច ចំរើន មានប្រសាសន៍​ទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ យើង​បាន​ចាប់ផ្ដើម​កសាង​ប្រទេស​ជាតិ​ពី​បាតដៃ​ទទេ ពី​ការខ្វះខាត​សព្វបែបយ៉ាង​រួម​ទាំង​មូលដ្ឋានគ្រឹះ​នៃ​វិស័យ​អប់រំ​ផង​ដែរ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​នាំមក​នូវ​មោទនភាព​សម្រាប់​ប្រជាជាតិ​ទាំងមូល លេចចេញ​នូវ​សមិទ្ធិផល​ជាច្រើន​ស្ទើរ​ស្មាន​ដល់ ដែល​សមិទ្ឋផល​ទាំងអស់នេះ បាន​កើតចេញ​ពី​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្ដេច ដែល​បាន​ធ្វើឱ្យ​មាតុភូមិ​របស់​យើង​ទទួលបាន​ការបង្រួបបង្រួម ផ្សៈ​ផ្សារជាតិ សន្ដិភាព​ពេញ​បរិបូណ៌ ដែល​នេះ​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ​ជា​បន្ដបន្ទាប់ រាជរដ្ឋាភិបាល​កម្ពុជា ពី​នីតិកាល​១ ទៅ​នីតិកាល​១ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ដ្រ​ចតុកោណ នៅ​គ្រប់​ដំណាក់កាល ពិសេស​ដំណាក់កាល​ទី​៤ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម លើ​គ្រប់​វិស័យ​ក្នុង ដំណាក់កាល ដែល​ប្រទេសជាតិ​ទើបបាន​ទទួល​បាន​សន្ដិ​ភាព​ពេញលេញ​លើ​ផ្ទៃ​ប្រទេស​។​

​ឯកឧត្តម គួច ចំរើន មានប្រសាសន៍​បន្ថែម​ទៀត​ថា ការកសាង​អគារសិក្សា​ថ្មី​នេះ នឹង​បាន​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​នេះ មាន​លទ្ធភាព​ទទួលបាន​ការអប់រំ​ដូចៗ​គ្នា ទៅ​នឹង​កុមារ​នៅ​ទីក្រុង​ផងដែរ សំដៅ​លើកកម្ពស់​សិទ្ធិ​កុមារ សីលធម៌​សង្គម និង​ការជួយ​គ្នា​ទៅវិញទៅមក ដើម្បី​អនាគត​ដ៏​ប្រពៃ នៃ​កុមារ​។​គ្រួសារ​និង​សង្គមជាតិ​រីកចម្រើន​ទៅបាន​គឺ​ពឹង​លើ​កុមារ​និង​យុវជន​ជា​ទ្រព្យសម្បត្តិ​និង​ជា​ក្តីសង្ឃឹម​របស់​ប្រទេស​ជាតិ​ទៅ​អនាគត ប៉ុន្តែ​សំខាន់ សូមឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ ស្តាប់​ដំបូន្មាន​ម្តាយ​ឪពុក ដើម្បី​បង្កើន​គុណភាព​ធនធានមនុស្ស​រួម​គ្នា​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន និង​ជា​ពិសេស​ថែរក្សា​សាលារៀន​យើង​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​ត​កូនចៅ​ទៅ​អនាគត ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបសាលាបឋមសិក្សា​តា​ព័រអគារសិក្សា​អំណោយ​សប្បុរសធម៌​អប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោង​ប៉ាជឺរ៉ាផ្ដល់​លទ្ធភាព​ដល់​គ្រួសារ​នៅ​ទូទាំង​តំបន់​អង្គរទទួលបាន​បង្គន់​អនាម័យ​ជា​លក្ខណៈ​ឯកជន​

គម្រោង​ប៉ាជឺរ៉ាផ្ដល់​លទ្ធភាព​ដល់​គ្រួសារ​នៅ​ទូទាំង​តំបន់​អង្គរទទួលបាន​បង្គន់​អនាម័យ​ជា​លក្ខណៈ​ឯកជន​

អភិបាលរង​ខេត្តសៀមរាបគាំទ្រ​ចំពោះ​ទិវា​ជាតិ​អាហារូបត្ថម្ភ​

អភិបាលរង​ខេត្តសៀមរាបគាំទ្រ​ចំពោះ​ទិវា​ជាតិ​អាហារូបត្ថម្ភ​

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.