Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោង​ប៉ាជឺរ៉ាផ្ដល់​លទ្ធភាព​ដល់​គ្រួសារ​នៅ​ទូទាំង​តំបន់​អង្គរទទួលបាន​បង្គន់​អនាម័យ​ជា​លក្ខណៈ​ឯកជន​

ដោយ Pothe Thun
17/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គម្រោង ប៉ាជឺរ៉ា (PAAJERA) គឺជា​គម្រោង ផ្ដល់​នូវ​ថវិកា​មួយ​ចំណែក ដើម្បី​ជួយ​ដល់​គ្រួសារ​នានា​ដែល​ខ្វះ​ថវិកា និង​កំពុង​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ទទួលបាន​បង្គន់​អនាម័យ​ឯកជន​ប្រើប្រាស់​សមរម្យ​មួយ ដែល​ជា​ផ្នែក​មួយ​លើកកម្ពស់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។​

​មន្ត្រី​បច្ចេក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡៃ ប៉ូ​ទី បានឱ្យដឹងថា គម្រោង ប៉ាជឺរ៉ា គឺជា​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋាភិបាល​បារាំង តាំងពី​ខែ សីហា ឆ្នាំ​២០១៨​មកដល់​បច្ចុប្បន្ន តាមរយៈ​គម្រោង​នេះ ថវិកា​បដិភាគ​នេះ បាន​សង់​បង្គន់​អនាម័យ​ប្រមាណ​ជាង ៣០០​បង្គន់​ហើយ សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​។

​លោក​បន្ថែមថា គម្រោង​នេះ​បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ឲ្យមាន​បង្គន់អ​នា​ម័យប្រើប្រាស់ ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការរស់នៅ​។ តាមរយៈ​គម្រោង​នេះ ពលរដ្ឋ​អាច​ជ្រើសរើស​បង្គន់​អនាម័យ​ចំនួន ៣​ប្រភេទ គឺ​បង្គន់​ដែល​មាន​រណ្ដៅ​ចាប់ពី​១​រណ្ដៅ ដល់​៣ រណ្ដៅ ដែល​មាន​ជម្រៅ​លូ​៣​កង់ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​គម្រោង​ប៉ា​ជី​រ៉ា​(PAAJERA) ផ្តល់​ថវិកា​បដិភាគ​ចំនួន ៤០​ភាគរយ​សម្រាប់​បង្គន់​១​រណ្តៅ ថវិកា​បដិភាគ​ចំនួន ៣០​ភាគរយ​សម្រាប់​បង្គន់​២​រណ្តៅ និង​ថវិកាបដិភាគ​ចំនួន ២០​ភាគរយ​សម្រាប់​បង្គន់​៣​រណ្តៅ​។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​តាម​ការពន្យល់​របស់​លោក ប៉ូ​ទី តាមពិត​ទៅ​គម្រោង ប៉ាជឺរ៉ា បាន​ចាប់ផ្តើម​តាំងពី​អំឡុង​ឆ្នាំ ២០១៣ ដោយ​អប់រំ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​តំបន់​អង្គរ​ឱ្យ​យល់​ពី​ការរស់នៅ​ប្រកបដោយ​សុខុមាលភាព​និង​អនាម័យ​ល្អ​ក្នុង​គ្រួសារ​។ ប៉ុន្តែ​តាមរយៈ​ការសិក្សា​កន្លងមក មាន​គ្រួសារ​ខ្លះ​ខ្វះ​លទ្ធភាព​ក្នុង​ការកសាង​បង្គន់​អនាម័យ ដែល​ធ្វើឱ្យ​ពួកគេ​មិន​មាន​លទ្ធភាព​គ្រប់​គ្រន់​ក្នុង​ការសង់​បង្គន់​អនាម័យ​ត្រឹមត្រូវ​ក្នុង​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ហេតុដូច្នេះ​ហើយ ទើប​គម្រោង ប៉ាជឺរ៉ា បាន​សម្រេចចិត្ត​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ការសាងសង់​បង្គន់​អនាម័យ​ដោយ​ផ្តល់​ថវិកា​បដិភាគ​សម្រាប់​ការសាងសង់​នេះ​។​

​អ្នកស្រី អិ​ច ទ្រប់ អ្នកភូមិ​រហាល សង្កាត់​នគរធំ ក្រុង​សៀមរាប ដែល​ទើបនឹង​ទទួល​ថវិកា​បដិភាគ​សង់​បង្គន់​អនាម័យ បាន​និយាយថា អ្នកស្រី​រីករាយ​ជាខ្លាំង នៅពេល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចូលរួម​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​កន្លង​មក​អ្នកស្រី​ក៏ដូចជា​អ្នកភូមិ​ឯទៀត ទទួលបាន​ការអប់រំ​ច្រើន​ពី​បញ្ហា​អនាម័យ​នេះ​។ ក្នុងនោះដែរ អ្នកស្រី​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ការផ្តល់​ថវិកា​បដិភាគ​សង់​បង្គន់​អនាម័យ​បាន​ជួយ​សម្រាល​ជីវភាព​គ្រួសារ​អ្នកស្រី​បាន​មួយកម្រិត​។

​សូមបញ្ជាក់​ថា ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​សហគមន៍ ជាពិសេស​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​គឺជា​ការងារ​អាទិភាព​ចំបង​មួយ​ក្នុង​ចំណោម​ការងារ​អាទិ​ភាព​ជា​ច្រើន​ផ្សេងទៀត​។ ក្រៅពីនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ពន្ធ​រូប​វន្ត​សំខាន់ៗ​សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក ទ្វារ​ទឹក​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​គម្រោង ប៉ាជឺរ៉ា (PAAJERA)បង្គន់​អនាម័យព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរង​ខេត្តសៀមរាបគាំទ្រ​ចំពោះ​ទិវា​ជាតិ​អាហារូបត្ថម្ភ​

អភិបាលរង​ខេត្តសៀមរាបគាំទ្រ​ចំពោះ​ទិវា​ជាតិ​អាហារូបត្ថម្ភ​

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

ខេត្តសៀមរាបនឹង​បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ឆ្លាត​វៃគ្រប់គ្រង​ដោយ​បណ្ដាញ​ឥត​ខ្សែនិង​ឈាន​ទៅរក​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ​នាពេល​អនាគត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.