កិច្ចប្រជុំត្រៀមរៀបចំពិធីដង្ហែក្បួនជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូលើវិស័យអប់រំ និងសុខាភិបាល នៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែមីនាខាងមុខនេះ ដោយកិច្ចប្រជុំប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន និង លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី ...



