Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប

ដោយ Pothe Thun
18/01/2020
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អត្តពលិកជាង១,២០០នាក់ចូលរួមរត់ប្រណាំងAngkor Ultra Trail 2020 នៅខេត្តសៀមរាប
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍រត់ប្រណាំង បែបទេសចរណ៍ចម្ងាយឆ្ងាយ Angkor Ultra Trail 2020 លើកទី ៥ នៅខេត្តសៀមរាប បានចាប់ផ្ដើមហើយ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលមានអត្តពលិកជាតិ និងអន្តរជាតិ១,២៥៥នាក់បានចូលរួមរត់។

ការរត់ប្រណាំងនេះ មានចំនួន ៥វិញ្ញាសា គឺចម្ងាយ១២៨គីឡូម៉ែត, ចម្ងាយ៦៤គីឡូម៉ែត, ចម្ងាយ៤២គីឡូម៉ែត, ចម្ងាយ៣២គីឡូម៉ែត និងចម្ងាយ១៦គីឡូម៉ែត។ វិញ្ញាសាទាំងអស់នេះ បានចាប់ផ្ដើមចេញដំណើរនៅក្នុងទីតាំងផ្សេងៗគ្នា ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

គោលបំណង នៃព្រឹត្តិការណ៍រត់ប្រណាំង បែបទេសចរណ៍ចម្ងាយឆ្ងាយនេះ ទី១ ផ្សព្វផ្សាយឲ្យពិភពលោក ពិសេស ភ្ញៀវទេសចរដែលបានចូលរួមព្រឹត្តិការណ៍នេះ បានដឹងពី ស្ថេរភាព សន្ដិភាព និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក៏ដូចជា ផ្សព្វផ្សាយ និង ចូលរួម ថែរក្សាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រ របស់កម្ពុជា គឺ តំបន់អង្គរ ខេត្តសៀមរាប ។ ទី ២ គឺ ការរួមចំណែក ស្វែងរក មូលនិធិសម្រាប់ ជួយដល់ការងារមនុស្សធម៌ តាមអង្គការ និងមន្ទីរពេទ្យ មួយចំនួន និង ទី ៣ គឺ ការទាក់ទាញ ភ្ញៀវទេសចរ មកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មការជាតិអូឡាំពិកកម្ពុជា បង្ហាញថា ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2020 លើកទី ៥នេះ មានជនបរទេសចូលរួមរត់ ៩០៥ នាក់ មកពី ៤៥ ប្រទេស ក្នុងនោះ ជនជាតិបារាំង នៅលំដាប់ទី១ ជនជាតិ អង់គ្លេស នៅលំដាប់ទី២ និង ជនជាតិ ជប៉ុន នៅលំដាប់ទី៣។

ឯកឧត្តម កត់សម្គាល់ថា នៅឆ្នាំនេះ អត្តពលិកជាជនជាតិខ្មែរ មានចំនួន ៣៥០ នាក់ មានការកើនឡើងជាង១០ភាគរយ បើ ធៀបនឹងឆ្នាំមុន(២០១៩)។ ហើយក្នុងនោះ មានជនជាតិខ្មែរ ៣ នាក់ ដែលបានចូលរួមរត់ ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail 2020 លើកទី ៥ ចាប់ផ្ដើម ពី ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១៨ មករា នឹងត្រូវបញ្ចប់ នៅវេលា ម៉ោង ៨ ព្រឹក ថ្ងៃទី ១៩ ខែមករានេះ ដែល មានរយៈពេលរត់ ២៨ ម៉ោង ពោលគឺ រត់ ពេញ មួយថ្ងៃ មួយយប់។

គួររំលឹកដែរថា ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trailនេះ ត្រូវបានបង្កើត និងរៀបចំឡើងជាលើកដំបូង នៅលើ ទឹកដី ខេត្តសៀមរាប នាឆ្នាំ ២០១៦។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: Angkor Ultra Trail 2020រត់ប្រណាំងអត្តពលិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាពុទ្ធិកវិទ្យាល័យរាជបូព៌ ចាប់ផ្ដើមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០១៩-២០២០

សាលាពុទ្ធិកវិទ្យាល័យរាជបូព៌ ចាប់ផ្ដើមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០១៩-២០២០

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ ចាប់ផ្ដើមហើយនៅក្រុងសៀមរាប

ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨ ចាប់ផ្ដើមហើយនៅក្រុងសៀមរាប

ប្រជាពលរដ្ឋជាង៣០០នាក់ក្នុងស្រុកសូទ្រនិគម ទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ

ប្រជាពលរដ្ឋជាង៣០០នាក់ក្នុងស្រុកសូទ្រនិគម ទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.