ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជំរុញឲ្យរដ្ឋាករទឹកស្វយ័តសៀមរាបធានានូវការផ្ដល់ទឹកជូនពលរដ្ឋឲ្យបានគ្រប់គ្រាន់នៅឆ្នាំ២០២៥
ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម និង ជាប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថាដើម្បីធានាបានក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងសៀមរាបឲ្យបានគ្រប់គ្រាន់ ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់នៅឆ្នាំ២០២៥ គឺធ្វើឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្នានោះ សូមឲ្យអង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវធ្វើការពង្រីកបណ្តាញបំពង់ទឹកស្អាត និង តំណតភ្ជាប់ទៅផ្ទះប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតាមសេចក្តីតម្រូវការរបស់ពួកគាត់ ខណៈបច្ចុប្បន្ននេះយើងនៅមិនទាន់បានប្រើប្រាស់អស់លទ្ធភាពនៅឡើយនោះ រួមទាំងការផ្សព្វផ្សាយ និង អប់រំដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់បង្វែរពីការប្រើប្រាស់ទឹក ...