Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
22/01/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រុមហ៊ុនក្នុងស្រុកចំនួន២ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ ក្នុងខេត្តសៀមរាប
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារ អ៊ីមព្រេស ក្រុងសៀមរាប មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ រវាងក្រុមហ៊ុន លី លី ហ៊្វូដ អ៊ុនដាសទ្រីខូ អិលធីឌី (LYLY) និងក្រុមហ៊ុនផ្សារកសិផល និងចំណីអាហារ (FAAM) ដើម្បីលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តសៀមរាប ក៏ដូចជាជីវភាពកសិករឲ្យកាន់តែមានភាពល្អប្រសើរ។

អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា៖ កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ក៏ប៉ុន្តែការផ្គត់ផ្គង់ ដែលមានភាពជាក់លាក់ ទាំងបរិមាណ និងគុណភាពនៅមានកម្រិត ក្នុងនោះ កសិករ ក៏ពុំទទួលបាន តម្លៃលក់កសិផល ដែលផលិតបាន ប្រាកដប្រជាណាមួយឡើយ។ កត្តាទាំងនេះ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ ទាក់ទងជាមួយការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់រវាងការផលិត ជាមួយនិងទីផ្សារ តាមរយៈគម្រោងជំរុញទីផ្សារសំរាប់ កសិកម្មខ្នាតតូច ហៅកាត់ថា អេម(AIMS) ដែលជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអន្តរជាតិសម្រាប់ ការអភិវឌ្ឍន៍កសិកម្ម (IFAD)។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា៖ ក្នុងនាមជាស្ថាប័នអនុវត្តគម្រោង ក្រសួងបានផ្តោតលើផលិតផល សំខាន់ៗ ចំនួន០៥ប្រភេទ រួមមាន ស្រូវក្រអូប ដំឡូងមី មាន់ស្រែ បន្លែ និងសូត្រឆៅ។ ក្នុងនោះខេត្តគោលដៅ ដែលបាននិងកំពុងអនុវត្តន៍គម្រោងនេះ មានចំនួន១៨ ចែកចេញជាបី គឺ មណ្ឌលភូមិភាគនិរតី មណ្ឌលភូមិភាគបូព៌ា និងឦសាន និងមណ្ឌលភូមិភាគពាយ័ព្យ ដែលរួមមានខេត្តសៀមរាបផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បញ្ជាក់បន្ថែមថា៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការជំរុញផលិតផលកសិ-ពាណិជ្ជកម្ម គឺដើម្បីផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក បង្កើនប្រាក់ចំណូលដល់កសិករ កាត់បន្ថយការនាំចូល។ ទន្ទឹមនេះ ប្រទេសកម្ពុជាក៏មានសក្តានុពល ក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារអន្តរជាតិ ពិសេស ទីផ្សារអឺរ៉ុប អាមេរិក និងអាស៊ី។ ក្នុងនោះការកែច្នៃ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ គឺជាផលិតផលដ៏មានសក្តានុពល នៃគម្រោងអេម និងជាការពង្រីកបន្ថែមទៅលើបណ្តាមុខទំនិញជាច្រើនទៀត ក្រៅពី អង្ករ ម្រេច សំលៀកបំពាក់ ស្បែកជើង កាបូប និងកង់ជាដើម ទៅបរទេស។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និងលោក ងិន គឹមឡេង
សម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ទទួលបានអំណោយពីមនុស្សធម៌ពីមូលនិធិ ថៃ យ៉ា តាមរយៈអាជ្ញាំធរខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ទទួលបានអំណោយពីមនុស្សធម៌ពីមូលនិធិ ថៃ យ៉ា តាមរយៈអាជ្ញាំធរខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.