Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ នៅក្នុងស្រុកក្រឡាញ់ទទួលបានអំណោយពីមនុស្សធម៌ពីមូលនិធិ ថៃ យ៉ា តាមរយៈអាជ្ញាំធរខេត្តសៀមរាប

ដោយ Pothe Thun
23/01/2021
នៅក្នុង សាសនា និង មនុស្សធម៌
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្រីក្រចំនួន ២០០០គ្រួសារ មកពីឃុំទាំង១០នៃស្រុកក្រឡាញ់ ដោយក្នុងនោះមានគ្រួសារ ប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងអ្នកដែលមានជីវភាពលំបាកជាក់ស្តែង បានទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីមូលនិធិ ថៃ យ៉ា ផ្តល់តាមរយៈឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្ត និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលសៀមរាប ដោយអំណោយទាំងនោះរួមមាន អង្ករ៣០តោន ,ត្រីខ២០០០យួរ ,អំបិល ២,០០០កញ្ចប់ ,ទឹកស៊ីអីវ ២,០០០យួរ និងអាកុលលាងដៃចំនួន ២,០០០ដប ។

បើតាមលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ឱ្យដឹងថា ក្នុងស្រុកក្រឡាញ់ទទួលបានគោលនយោបាយប្រាក់ ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសារក្រីក្រ ក្រ១ ក្រ២ និងក្រថ្មីសរុបចំនួន ២,២២២គ្រួសារ បានបើកប្រាក់ឧបត្ថម្ភប្រចំាខែ គឺចាប់តាំងពីខែសីហា ដល់ខែធ្នូ ឆ្នំា២០២០នេះ និងនៅតែបន្តបើកតាមធម្មតាសម្រាប់ជុំទី៤ ឆ្នំា២០២១បន្តទៀត (គឺក្នុងខែមករា កុម្ភៈ និងខែមិនា)។ មកទល់បច្ចុប្បន្ននេះ អាជ្ញាធរស្រុកបានទទួលបងប្អូនចំណូលស្រុកមកវិញ ដំណាក់កាលទី១ មានចំនួន ៩៨៩នាក់ ស្រី ៤៥៥នាក់ ដំណាក់កាលទី២ បានធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះមានចំនួន ២១៥នាក់ និងដំណាក់កាលទី៣នេះ បានរៀបចំធ្វើចត្តាឡីស័កមានចំនួន ៨១នាក់ ស្រី ៤២នាក់ និងបច្ចុប្បន្ននេះមិនមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅវិទ្យាល័យក្រឡាញ់នោះទេ ដោយត្រូវឲ្យធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែនវិញតែម្តង។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាម គោលការណ៍របស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តន៍ឱ្យខ្ជាប់ខ្លួន តាម ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដែលតម្រូវឱ្យអនុវត្តន៍នូវវិធានការ “៣ការពារ” គឺ១/ការពាក់ម៉ាស់ រាល់ពេលចេញក្រៅផ្ទះ លាងដៃញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែល ៣)រក្សា គម្លាតសុវត្ថិភាពសង្គមបុគ្គលម្នាក់ទៅម្នាក់ ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា នៅ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់កា លៈទេសៈ។និងសូមអនុវត្តន៍វិធាន”៣កុំ” គឺកុំទី១កុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន រកកន្លែងដែលមានខ្យល់ចូល កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱប នៅពេលជួបគ្នាជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយ ស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ ហេតុនេះសូមអ៊ុពូមីងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ត្រូវនាំគ្នាការពារ និងថែរក្សាសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្សដើម្បបន្តនិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើនទ្វេរឡើងថែមទៀតទុកសម្រាប់កូនចៅយើងជំនាន់ក្រោយ ។

ឯកឧត្តម សៀង ណាំក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល ហើយនៅទូទាំងសកលលោកនេះ បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរខ្លាំងបំផុត គឺការរីករាល ដាលនៃជំងឺឆ្លងកូវីដ ១៩ ដោយឡែកក្នុងប្រទេសកម្ពុជាយើង ក៏បានទទួលរងនៅការឆ្លងជំងឺកូវីដ-១៩ នេះដែរ ហេតុនេះសូមបងប្អូនអ៊ុមាមីង ការពារ អាយុជីវិត សុខភាព និងការរស់នៅរបស់បងប្អូន ធ្វើយ៉ាងណាដើម្បីការពារ និងទប់ស្កាត់ការរីករាយដាលនៃជំងឺនេះ ដោយ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ថែទាំងសុខភាព រក្សាអនាម័យឱ្យបានជាប្រចាំ។

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ថៃ យ៉ាអំណោយ​មនុស្សធម៌អ្នកឧកញ៉ា សៀង ណាំ​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

កីឡាករជាង៣០០នាក់ ចូលរួមប្រគួតទោចក្រយានជម្រើសជាតិឆ្នាំ២០២០នៅខេត្ដសៀមរាប 

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារចុះពិនិត្យមើលសកម្មភាពការស្ថាបនាផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប

សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប នឹងធ្វើឲ្យក្តីស្រម៉ៃរបស់ប្រជាសហគមន៍ព្រៃឈើចង្ក្រានរយ បានស្គាល់គោលដៅនៃការអភិវឌ្ឍ នាពេលអនាគត

សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប នឹងធ្វើឲ្យក្តីស្រម៉ៃរបស់ប្រជាសហគមន៍ព្រៃឈើចង្ក្រានរយ បានស្គាល់គោលដៅនៃការអភិវឌ្ឍ នាពេលអនាគត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.