Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប នឹងធ្វើឲ្យក្តីស្រម៉ៃរបស់ប្រជាសហគមន៍ព្រៃឈើចង្ក្រានរយ បានស្គាល់គោលដៅនៃការអភិវឌ្ឍ នាពេលអនាគត

ដោយ Pothe Thun
24/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
127
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ឡាយ គឹមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ដែលត្រូវបញ្ចប់អណត្តិរបស់ខ្លួន មានប្រសាសន៍ថា៖ បន្ទាប់ពីបានស្គាល់ និងបានឃើញសក្តានុពលសហគមន៍ព្រៃឈើចង្ក្រានរយ ទើបដឹងថា ចង្ក្រានរយគឺជាពេជ្រមិនទាន់ច្នៃ។ ផ្អែកលើសក្តានុពលដែលមានស្រាប់យ៉ាងដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេច ? ដើម្បីធ្វើឲ្យចង្ក្រានរយ ក្លាយជាកន្លែងដែលស្រូបទាញភ្ញៀវទេសចរក្នុងតំបន់។ ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្នុងពិធីផ្ទេរតំណែងរបស់ខ្លួន ដោយភ្ជាប់ជាមួយនិងពិធី ចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នា ស្តីពីការធ្វើឲ្យប្រសើរឡើង នូវជីវភាពសហគមន៍ តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាង សាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។

លោកបញ្ជាក់ថា តាមរយៈអនុស្សរណនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឲ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឲ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម។ ដោយការគាំទ្រពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរស្រុកម្ចាស់តំបន់ មន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានាផងដែរ លោកសង្ឃឹមថា កិច្ចការទាំងនេះនឹងមានដំណើរការល្អ។ ដោយការជឿជាក់ បើទោះជាវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយយ៉ាងណាក្តី កម្មវិធីរាប់ថយក្រោយ បុណ្យឆ្លងឆ្នាំសាកល ២០២១-២០២២ នឹងមានវត្តមាននៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ក្រោមការចូលរួមដោយភ្ញៀវទេសចរក្នុងស្រុក បង្ហាញអំពីលទ្ធផលបឋមនៅទីនោះ។

 

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានគូសបញ្ជាក់ដែរថា៖ អនុស្សរណនៃការយោគយល់គ្នានេះ គឺស្ថិតក្នុងគោលបំណង ឆ្ពោះទៅរកការរៀបចំឯកសារគោលមួយដ៏ជាក់លាក់ ក្នុងក្របខ័ណ្ឌសហការទូលំទូលាយ។ ច្បាស់ណាស់ថា អ្វីដែលចាំបាច់ គឺការរៀបចំផែនការថែរក្សា ការពារ និងកែលម្អ ស្របតាមគោលការណ៍ច្បាប់ស្តីពីព្រៃឈើ និងបរិស្ថានតាមការចង្អុលបង្ហាញ និងណែនាំបច្ចេកទេសពីខ័ណ្ឌរដ្ឋបាលព្រៃឈើ ដែលក្រៅពីការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ប្រជាសហគមន៍ក៏ត្រូវទទួលបានការរីកចម្រើនផ្នែកជីវភាព ផងដែរ។

សូមជម្រាបថា សហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅក្នុងភូមិសាស្រ្តនៃស្រុកវារិន្ទ ហើយអនុស្សរណនៃការយោគយល់គ្នានេះ មានប្រសិទ្ធភាពនិងសុពលភាព ៥ឆ្នាំ និងអាចបន្តដោយស្វ័យប្រវត្តិ ប្រសិនបើមិនមានភាគីណាមួយជំទាស់ ឬសុំបញ្ឈប់នោះទេ៕

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង

Tags: ចង្ក្រានរយលោក ឡាយ គឹមសួរសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.