Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

ដោយ Pothe Thun
27/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ គឺស្ថិតនៅលើកិច្ចទំនាក់ទំនងល្អជាមួយស្ថាប័ននៃប្រភពផ្តល់ព័ត៌មាន ដែលមានការរៀបចំច្បាស់លាស់អ្នកនាំពាក្យ ដែលមានសមត្ថភាព និងជំនឿទុកចិត្ត ក៏ប៉ុន្តែយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន មិនអាចខ្វះបាននោះឡើយ គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន !

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ក្នុងពិធីអបអរសាទរ ខួប១០ឆ្នាំ នៃដំណើរការផ្សាយវិទ្យុជាតិ FM នគរភ្នំ ១០៣MHz និងខួប ៤ឆ្នាំ ទូរទស្សន៍ជាតិខេត្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះថា៖ វិស័យព័ត៌មាន គឺជាឧបករណ៍ដ៏ចាំបាច់ សម្រាប់ប្រើប្រាស់ នាំមកជាប្រយោជន៍ ដល់ការថែរក្សាស្ថិរភាពនយោបាយ ធានាបាននូវឱកាសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

យ៉ាងណាក៏ដោយ ដើម្បីឈានទៅរកគោលដៅ នៃការធ្វើឲ្យមានគុណភាព និងប្រសិទ្ធភាព ចាំបាច់ណាស់គឺការទំនាក់ទំនងល្អ ជាមួយបណ្តាស្ថាប័ននៃប្រភពព័ត៌មានទាំងឡាយនោះ ដូចជាមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងគោលបំណង បង្ហាញនូវការអំពាវនាវសារជាថ្មីម្តងទៀត ទៅកាន់បណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើការរៀបចំតួនាទីអ្នកនាំពាក្យប្រចាំអង្គភាពរបស់ខ្លួន ដើម្បីឆ្លើយតប និងចូលរួមបន្សាបព័ត៌មានមិនពិត ដែលបង្កឲ្យមានបាតុភាព ប៉ះពាល់ដល់សង្គមជាតិ។

ជាទឡ្ហីករណ៍ សម្រាប់អ្នកនាំពាក្យ និងអាចនិយាយបានថា ជាបទពិសោធន៍មួយដ៏ល្អប្រសើរ នៃវិស័យព័ត៌មាននៅកម្ពុជា គឺជោគជ័យនៃការដឹកនាំការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលត្រូវបានពិភពលោកទទួលស្គាល់។ អ្វីដែលជាកត្តាជោគជ័យនេះ នោះគឺការរៀបចំក្រុមអ្នកនាំពាក្យ ដែលមានសមត្ថភាពគ្រប់គ្រាន់ ធ្វើការ២៤ម៉ោង ហើយមជ្ឈដ្ឋាននានានៅជុំវិញមានទំនុកចិត្ត។ រីឯបទពិសោធន៍ ទទួលបានជោគជ័យផងដែរ គឺការបន្សាបព័ត៌មានក្លែងក្លាយ បំភិតបំភ័យ ស្តីពីកូវីដ-១៩ តាមរយៈអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ផ្សាយជូនប្រជាពលរដ្ឋ ជឿទុកចិត្តថាជាប្រភពព័ត៌មានផ្លូវការតែមួយគត់ ស្ថានភាពពិតប្រាកដនៃជំងឺកូវីដ-១៩នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា អ្វីដែលចាំបាច់បន្ថែមនោះ គឺ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ការជួបប្រជុំគ្នាដកស្រង់បទពិសោធន៍ ការចែករំលែកចំណេះដឹង និងរួមគ្នាដោះស្រាយបញ្ហាប្រឈម។

ក្នុងសម័យកាលប្រើប្រាស់បញ្ញាញាណសិប្បនិម្មិត ( បដិវត្ត ៤.០ ) ឬហៅថា អេអាយ (AI) ព័ត៌មានវាពិតលឿនពេក ច្រើនពេក ហើយក៏ស្មុគ្រស្មាញខ្លាំងណាស់ដែរ ដែលកិច្ចការទាំងនេះ ត្រូវតែរួមកម្លាំងគ្នាធ្វើ ទើបអាចរកឃើញនូវប្រសិទ្ធភាពការងារ ដូច្នេះការជួបប្រជុំប្រមូលព័ត៌មានប្រតិកម្មអវិជ្ជមាន គឺកាន់តែមានសារៈសំខាន់ថែមទៀត ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឆ្លើយតបឲ្យបានទាន់ពេលវេលា៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ពិធីអបអរសាទរ ខួប១០ឆ្នាំ នៃដំណើរការផ្សាយវិទ្យុជាតិ FM នគរភ្នំ ១០៣MHz និងខួប ៤ឆ្នាំ ទូរទស្សន៍ជាតិខេត្តសៀមរាប​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបវិស័យព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

អត្ថន័យនៅក្នុងចំណងសម្ព័ន្ធមេត្រីភាព គឺការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ

អត្ថន័យនៅក្នុងចំណងសម្ព័ន្ធមេត្រីភាព គឺការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.