Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អត្ថន័យនៅក្នុងចំណងសម្ព័ន្ធមេត្រីភាព គឺការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ

ដោយ Pothe Thun
28/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងនូវការកត់សម្គាល់ថា សម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល កំពុងស្ថិតក្នុងជំហានរីកចំរើន ដោយចាប់ផ្តើមពីការជួយឧបត្ថម្ភបំពេញកង្វះខាត វិវត្តន៍ប្រែប្រួល ឆ្ពោះទៅជាការជួយឧបត្ថម្ភ មានលក្ខណៈជាយុទ្ធសាស្រ្តសេដ្ឋកិច្ច យូរអង្វែង!

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ ដែលបានបិទបញ្ចប់នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប បានផ្តល់នូវអនុសាសន៍សំខាន់ៗ និងទិសដៅភារកិច្ចមួយចំនួន ដោយផ្តោតទៅលើការជម្រុញ បន្តអនុវត្តតាមគោលនយោបាយ និងវិធានការជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងគោលដៅពង្រឹងខឿនការពាររបស់ប្រជាជន ដើម្បីធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៅគ្រប់កាលៈទេសៈ។
ការងារសម្ព័ន្ធមេត្រីភាព គឺស្ថិតនៅក្នុងកិច្ចសហការ ដែលមានលក្ខណៈជាប្រពៃណីល្អ រវាងកងទ័ពនិងប្រជាជន លើកកម្ពស់ “សិល្បៈនៃការចែករំលែក” បណ្តុះមនសិការចូលរួមដោយផ្ទាល់ ពីសំណាក់ប្រជាជនគ្រប់ស្រទាប់ វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំងស្ថាប័នរដ្ឋ និងឯកជន ទាំងក្នុងនិងក្រៅប្រទេស មានលក្ខណៈសកម្មផុលផុស ជាមួយបណ្ដាអង្គភាព នៃកងយោធពលខេមរភូមិន្ទ។

សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហាញថា៖ ប្រធានបទចំនួន៣ ដែលពាក់ព័ន្ធទៅនឹងអត្ថប្រយោជន៍ និងសារសំខាន់របស់ការងារសម្ព័ន្ធមេត្រីភាព រួមមានទី១ ការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព ឲ្យបំរើទស្សនវិស័យយូរអង្វែង ដូចជាការរួមចំណែកដល់ការគាំទ្រកំណែរទម្រង់កងយោធពលខេមរភូមិន្ទ ការស្ថាបនាសំណង់ការពារជាតិ ទី២ គឺរួមជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍនានា ដើម្បីទ្រទ្រង់ជីវភាព សុខុមាលភាពយោធិន និងគ្រួសារយោធិន និងទី៣ គឺការបណ្តុះបណ្តាលធនធានមនុស្ស ជួយដល់កងទ័ព មុនចូលនិវត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យ ក៏បានអំពាវនាវផងដែរ ដល់ស្ថាប័ន អង្គភាពស៊ីវិលរបស់រដ្ឋ ក៏ដូចជាក្រុមហ៊ុន សហគ្រាស អង្គការសមាគម វិស័យឯកជននិងសប្បុរសជននានា សូមចូលរួមបន្តការគាំទ្រចំពោះស្មារតីនៃវប្បធម៌ចែករំលែក និងអនុវត្តគោលនយោបាយនានា ដែលរាជរដ្ឋា-ភិបាលកម្ពុជាបានដាក់ចេញ ជាមួយនឹងការពង្រឹងនិងលើកកម្ពស់ប្រពៃណីដ៏ល្អនៅក្នុងចំណងសម្ព័ន្ធមេត្រីភាព បំផុសអប់រំលើកទឹកចិត្តចលនាមហាជន ប្រជាជន យុវជន ឱ្យចូលរួមជាកម្លាំងចលករនៅក្នុងបុព្វហេតុ”ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ” និង ”សន្តិភាពដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីសន្តិភាព”។

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង និងលោក យូ វង្ស

Tags: ការពារជាតិសម្ព័ន្ធមេត្រីភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា បង្កើតអង្គភាពថ្មីមួយទៀតដើម្បីគាំទ្រដល់កិច្ចការអភិរក្សប្រាសាទ

អាជ្ញាធរជាតិអប្សរា បង្កើតអង្គភាពថ្មីមួយទៀតដើម្បីគាំទ្រដល់កិច្ចការអភិរក្សប្រាសាទ

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.