Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់

ដោយ Pothe Thun
28/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងអង្គសិក្ខាសាលា ស្តីពីការលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការរពារកុមារ ធ្វើឡើងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា អំពើហិង្សា, ការរំលោភបំពានផ្លូវភេទ, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម, ការបំពានសារធាតុញៀន, ជំងឺអេដស៍ និងការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថានជាមួយឱពុកម្តាយ នៅតែជាបញ្ហាប្រឈម និងបន្តកើតមាន។

លោកជំទាវ ស៊ិន ណម បន្តថា៖ ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ មកដល់ពេលនេះនៅតែស្ថិតក្នុងក្តីកង្វល់។ ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហារបស់កុមារខាងលើ ទាមទារឲ្យក្រុមការងារជំនាញមានការកែលម្អ ចំណុចខ្សោយមួយចំនួនដូចជា ភាពយឺតយ៉ាវក្នុងការក្តាប់សភាពការណ៍ ការប្រមូលទិន្នន័យ និងផ្តល់របាយការណ៍ បង្កើនកិច្ចសហការជាមួយអង្គការដៃគូ និងស្ថាប័នមានសមត្ថកិច្ច និងបង្កើនធនធានមនុស្ស សម្រាប់អនុវត្តការងារទាំងនេះ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ ដើម្បីកុមារ គូសបញ្ជាក់ថា៖ ហេតុផលខាងលើ ជាកម្មវត្ថុ នៃអង្គសិក្ខាសាលានេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅធ្វើយ៉ាងណា ការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ។ ការរៀបចំឲ្យមានប្រព័ន្ធការការពារកុមារមួយគ្រប់ជ្រុងជ្រោយ វាមិនមែនជាកិច្ចការរបស់ក្រសួង ស្ថាប័ន ឬរបស់អង្គការដៃគូណាមួយឡើយ ក៏ប៉ុន្តែវាជាកិច្ចការរបស់យើងទាំងអស់គ្នា ដែលក្នុងនោះរួមមាន ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ មតាបិតា អ្នកអាណាព្យាបាល និងកុមារខ្លួនឯងផ្ទាល់ផងដែរ ដែលកិច្ចការនិងតួនាទីរបស់អ្នកទាំងអស់គ្នាខាងលើនេះ ត្រូវបានដាក់បញ្ចូល នៅក្នុងឯកសារគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា សិក្ខាសាលា ស្ដីពីការលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការរពារកុមារ រៀបចំនិងសម្របសម្រួលដោយអ្នកជំនាញនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងឧបត្ថម្ភដោយអង្គការផ្លែនអន្តរជាតិកម្ពុជា និង អង្គការ Hagar ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ​ការពារ​សិទ្ធិ​កុមារគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាបសុខុមាលភាពកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

គណៈប្រតិភូជិត៣០០នាក់ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

គណៈប្រតិភូជិត៣០០នាក់ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.