Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា បង្កើតអង្គភាពថ្មីមួយទៀតដើម្បីគាំទ្រដល់កិច្ចការអភិរក្សប្រាសាទ

ដោយ Pothe Thun
28/01/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា នឹងបង្កើតអង្គភាពថ្មីមួយទៀត ដែលមានឈ្មោះថា ”អង្គភាពថែទាំប្រាសាទ” ដែលនឹងចំណុះឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងគោលបំណងគាំពារដល់កិច្ចការអភិរក្សប្រាសាទបុរាណ។

នេះបើតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា បន្ទាប់ពី បញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ ( ICC-Angkor ) នៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

លោកជំទាវ បញ្ជាក់ថា នាពេលកន្លងមក នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ មានតួនាទី ជាអ្នកប្រតិបត្តិលើគម្រោងអភិរក្សធំៗ។ ហើយការអនុវត្តគម្រោងធំៗទាំងនោះ ទាមទារឲ្យមានការលើកឡើងជាសំណើ មកគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងអនុម័តសម្រេច។ ប៉ុន្តែសម្រាប់អង្គភាពថ្មី ដែលបង្កើតឡើងនេះ គឺអាចប្រតិបត្តិ ការងារថែទាំ អភិរក្សប្រាសាទបានលឿន បានរហ័ស ដោយមិនចាំបាច់ឆ្លងកាត់ការសម្រេចពីអ្នកជំនាញរបស់គណៈកម្មាការអាយស៊ីស៊ី-អង្គរឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

គួរជម្រាបថា ដើម្បីប្រយុទ្ទប្រឆាំងនឹងជំងឺកូវីដ-១៩ កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ ( ICC-Angkor ) ត្រូវបានរៀបចំឡើងតាមរយៈ Video Conference បានធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២៦ ដល់២៧ ខែមករា ឆ្នាំ២០២១ នៅក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រធាន នៃកិច្ចប្រជុំពេញអង្គ។ ក្នុងនោះ អ្នកជំនាញការអន្តរជាតិ ភ្ញៀវជាតិ និងក្រុមអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត នឹងចូលរួមកិច្ចប្រជុំទាំងពីរ តាមរយៈ Video Conference ពីទីតាំងជាក់ស្តែងផ្សេងៗ រួមមាន លេខាធិការវិទ្យាសាស្ត្រអចិន្រ្តៃយ៍ មកពីប្រទេស ទុយនីស៊ី អ្នកជំនាញអាដហុកសម្រាប់ការងារអភិរក្ស មកពីប្រទេសបារាំង អ៊ីតាលី និងជប៉ុន និងអ្នកជំនាញ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ចំនួន៣រូបទៀត មកពីប្រទេសបារាំង និងជប៉ុន។

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ”អង្គភាពថែទាំប្រាសាទ”ICC-Angkorអភិរក្សប្រាសាទអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីធនាគារ អេស៊ីលីដា ភីអិលស៊ី

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.