Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

ដោយ Pothe Thun
24/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
60
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញ ផ្លូវកង់ក្នុងតំបន់អង្គរ ដើម្បីជាប្រយោជន៍ដល់សាធារណៈជន និងអ្នកទេសចរប្រើប្រាស់ជាកីឡាឬក៍ធ្វើដំណើរផ្សេងៗ តែសម្រាប់តែទោចក្រយាន ឬហៅថាកង់និងថ្មើជើងតែប៉ុណ្ណោះ។ ផ្លូវនេះចាប់ផ្តើមពីបញ្ជរលក់សំបុត្រក្បែរសួនឈើកាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតំបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្នចម្ងាយមិនលើសពី២៥ម៉ែត្រឡើយដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ថែមទាំងបត់បែនឡើងចុះទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវឬដើមឈើ ។

ឯកឧត្តម ហង់ ពៅ មានប្រសាសន៍ថា ក្រោយពីបានពិនិត្យនិងសិក្សាពីស្ថានភាពភូមិសាស្ត្រ អាជ្ញាធរជាតិអប្សរា បានចាប់ដំណើរការរៀបចំសាងសង់ជាជំហានៗអស់រយៈពេលជិត៤ឆ្នាំ ហើយការកសាងផ្លូវនេះឡើងគឺ ស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានការគាំទ្រពីលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានអាជ្ញាធរជាតិអប្សរា និងបានឆ្លងគណៈកម្មាធិការអន្តរជាតិហៅកាត់ អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដើម្បីសិក្សាអំពីទីតាំង ពិនិត្យលទ្ធភាព បញ្ហាប្រឈម និងផលប៉ះពាល់នានា មុននឹងអនុវត្តគម្រោងស្ថាបនាផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។

ឯកឧត្តម ហង់ ពៅ បញ្ជាក់បន្ថែមថា ចំពោះបទដ្ឋានបច្ចេកទេសនៃការស្ថាបនាផ្លូវកង់នេះ អាជ្ញាធរជាតិអប្សរា បានគិតគូរជាចម្បងលើការអភិរក្សបុរាណដ្ឋានជាសំខាន់ ដោយគ្មានការជីកកកាយដីជ្រៅ និងប្រើជើងតាងអំពីបេតុងត្រង់កន្លែងដែលមានស្ពាន ហើយក៏គិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ដោយបញ្ជៀសផលប៉ះពាល់ជាអតិបរិមាមកលើព្រៃឈើដែលមានស្រាប់។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរា ក៍បានគិតគូរជាខ្លាំងដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ឬផ្លូវបំបែក ដោយដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់។ល។ ឯកឧត្តម សង្ឃឹមថា សមិទ្ធផលថ្មី នេះនឹងមានការអ្នកគាំទ្រច្រើន ហើយធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាទេសចរទទួលបាននូវភាពងាយស្រួល សុវត្ថិភាព និងបង្កើតបទពិសោធន៍ល្អក្នុងការមកទស្សនាឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គ៕

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ផ្លូវកង់អាជ្ញាធរជាតិអប្សរាឯកឧត្តម ហង់ ពៅ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាសរសរស្តមធានា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.