Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាង៥០នាក់ ធ្វើសិក្សាស្វែងយល់ពីលទ្ធភាពទទួលប្រាក់ពីមីក្រូហិរញវត្ថុ

ដោយ Pothe Thun
24/01/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សេដ្ឋកិច្ច និង កសិកម្ម
172
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រមាណជាង៥០នាក់ បានជួបជុំគ្នាក្នុងសិក្សាស្វែងយល់ពីលទ្ធភាពទទួលនិងកម្ចីប្រាក់ពីធនាគារនិងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីងាយស្រួលក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី និងទទួលប្រាក់កម្ចី សម្រាប់យកធ្វើសហគ្រាស ធុនមីក្រូតូច និងមធ្យម។សិក្ខាសាលានេះធ្វើឡើងនៅខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២១នេះ ដោយមានតំណាងធនាគារក្នុងខេត្តសៀមរាបផងដែរ។

លោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានមានមានប្រសាសន៍ថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តឆ្នាំ២០២៥ និង ស្រោចស្រង់អាជីវកម្មដែលកំពុងជួបប្រទះបញ្ហា ក្នុងអំឡុងពេលការរិករាលដាលនៃជម្ងឺConvid-19 សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានផលិតចេញនូវកូនសៀវភៅមគ្គុទេសធនាគារ ដែលក្នុងកូនសៀវភៅនេះបានបង្ហាញពីអត្រាការប្រាក់កម្ចី ឯកសារតម្រូវការក្នុងការដាក់កម្ចី និងលក្ខខណ្ឌនានាដែលចាំបាច់ និងព័ត៌មានច្រើនទៀតសម្រាប់សហគ្រិនក្នុងការស្វែងយល់ និងធ្វើការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុណាមួយដែលត្រូវនឹងតម្រូវការ និងលក្ខខណ្ឌរបស់ខ្លួន។

លោកបានបន្ដថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម (Access to Finance Program for MSMEs) គឺជាកម្មវិធីបង្កើតឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយមានការសហការឧបត្ថម្ភថវិកា ពីសហគ្រិនខ្មែរ និងគម្រោងមូលនិធិទឹកប្រាក់ចំនួន១លានដុល្លាររបស់ក្រុមហ៊ុនស្មាត ដើម្បីប្រឆាំងវីរុសកូវីដ១៩ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេស ទៅកាន់សហគ្រាសធុនមីក្រូតូចនិងមធ្យមក្នុងការដាក់ពាក្យកម្ចីទៅស្ថាប័នហិរញ្ញវត្ថុនានា។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមជម្រាបថា កិច្ចពិភាក្សានេះត្រូវបានរៀបចំឡើងដោយមានការធ្វើបទបង្ហាញពីមន្រ្តីកម្មវិធី កញ្ញា នាង សុវ៉ាតថា និង អ្នកតំណាងមកពីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ធនាគារព្រីនស៍ និង ធនាគារស្ថាបនា ភីអិលស៊ីផងដែរ។ វាគ្មិនកិត្តិយសដែលបានចែករំលែកផ្សព្វផ្សាយពីខ្លឹមសារ និងអត្ថប្រយោជន៍នៃកម្មវិធីនេះ រួមមានរបៀប និង សកម្មភាពដើម្បីសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចី ដើម្បីស្នើសុំកម្ចី ព្រមទាំង កញ្ចប់សេវាកម្មនានាជូនដល់អ្នកចូលរួមផងដែរ។សហគ្រាសធុនមីក្រូ តូច និងមធ្យមចូលរួមនឹងទទួលបានការវាយតម្លៃជាមុន ក្នុងការដាក់ពាក្យសុំប្រាក់កម្ចី ជំនួយរៀបចំឯកសារក្នុងការដាក់ស្នើសុំប្រាក់កម្ចី ជាពិសេសដោយមានការសហការ ពីក្រុមហ៊ុនសហគ្រាសធុនមីក្រូតូច និងមធ្យម នឹងទទួលបានជំនួយបច្ចេកទេស ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដាក់ពាក្យកម្ចីកាន់តែមានប្រសិទ្ធិភាព៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: កម្ចីប្រាក់ពីធនាគារនិងគ្រិះស្ថានមីក្រូហិរញ្ញវត្សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

អាជ្ញាធរជាតិអប្សរាបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរសម្រាប់កីឡា ដើម្បីសុវត្ថិភាព និងសុខភាពសាធារណៈ ដល់អ្នកទេសចរនិងអ្នកដំណើរ

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

វិស័យព័ត៌មានជាឧបករណ៍ដ៏ចាំបាច់ ដែលត្រូវប្រើសម្រាប់បម្រើដល់សង្គមជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

សម្ព័ន្ធមេត្រីភាព រវាងកងទ័ពនិងប្រជាជនគឺជាស៊ីម៉ងត៍រស់ កសាងខឿនការពារជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.