អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក នៅមុខព្រះលានជល់ដំរី ខណៈពេលនេះកំពុងធ្វើកំណាយស្រាវជ្រាវ
ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា កិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ គឺត្រូវការឱ្យមានការចូលរួមទាំងអស់គ្នាទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះការធ្វើកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរីនាពេលនេះ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មើជើង , រៀបចំសួនស្មៅ , ការដាំដើមឈើ និង ការរៀបចំប្រព័ន្ធបង្ហូរទឹកនៅទីនោះ ។ ...