Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ

ដោយ Pothe Thun
06/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការគាំពារនិងអភិវឌ្ឍកុមារតូច នៅតែជាបញ្ហាស្នូលរបស់រាជរដ្ឋាភិបាល ដែលទាមទារដល់គ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើបញ្ហានេះ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការងារគាំពារ និងអភិវឌ្ឍកុមារតូច គឺជាកិច្ចការដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយជាតិ ជាផ្នែកមួយរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយការកសាងធនធានមនុស្សដែលមានគុណភាព និងឆ្លើយតបជាមួយផែនការជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារ ២០២៥-២០២៧។

សិក្ខាសាលាតម្រង់ទិសការរៀបចំផែនការសកម្មភាព ស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូច នៅខេត្តសៀមរាប ឆ្នាំ២០២៦-២០២៨ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍ថា ផែនការខេត្តអំពីគាំពារ និងអភិវឌ្ឍកុមារតូច គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្ត ដើម្បីផ្លាស់ប្តូរស្ថានភាព និងការចិញ្ចឹមបីបាច់ថែរក្សាកុមារតូច ដោយការពង្រឹងកិច្ចសហការរវាងស្ថាប័នដែលផ្ដល់សេវាឱ្យមានការបំពេញគ្នាទៅវិញទៅមក ដើម្បីឱ្យកុមារទទួលគ្រប់សេវាឱ្យទាន់ពេលវេលា។ ហើយដើម្បីឱ្យការអនុវត្តផែនការនេះសម្រេចបានជោគជ័យ គឺចាំបាច់ត្រូវមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល មន្ទីរជំនាញ អាជ្ញាធរក្នុងតំបន់ និងការចូលរួមរបស់អាណាព្យាបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី សំ ស៊ីណា តំណាងអង្គការយូនីសេហ្វ បានលើកឡើងថា ការកសាងផែនការសកម្មភាពខេត្ដសៀមរាប ស្ដីពីការគាំពារនិងអភិវឌ្ឍកុមារតូច ស្របទៅនឹងគោលនយោបាយគាំពារកុមារតូចជាតិ និងអន្ដរជាតិដែរ។ ដូច្នេះការវិនិយោគរបស់រាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ទៅលើការគាំពារ និងអភិវឌ្ឍកុមារតូច មានប្រយោជន៍ខ្ពស់ និងជួយកាត់បន្ថយចំណាយរបស់រាជរដ្ឋាភិបាលទៅលើការឆ្លើយតបបញ្ហានានាក្នុងសង្គម។ ទន្ទឹមនឹងនេះ ការចូលរួមរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ នឹងជួយឱ្យកុមារជំនាន់ក្រោយពោរពេញដោយលក្ខណៈរឹងមាំ សមត្ថភាពខ្ពស់ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងបញ្ហាប្រឈមនានាដែលអាចជួបប្រទះនៅថ្ងៃមុខ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច រួមនឹងមន្រ្តីជំនាញ បានធ្វើបទបង្ហាញស្ដីពីអំពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍកុមារតូច និងយន្តការគាំទ្រអនុវត្ត និងយន្តការកិច្ចសហការរវាងមន្ទីរជំនាញ យុទ្ធសាស្រ្តគន្លឹះរៀបចំផែនការ ការវិភាគស្ថានភាពគាំពារ និងអភិវឌ្ឍកុមារតូចខេត្តសៀមរាប ការពិភាក្សាក្រុមកំណត់ពីបញ្ហាអាទិភាពតាមមន្ទីរវិស័យនីមួយៗ និងការចែករំលែកនៃបទពិសោធ និងមតិយោបល់ក្នុងជំហាននៃការរៀបចំផែនការសកម្មភាពស្តីពីការ គាំពារ និងអភិវឌ្ឍកុមារតូច ក្នុងខេត្តរតនគីរី ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ, អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កុមារតូច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិចំនួន៨ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

មន្ទីរជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅភូមិចំនួន៨ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភ្ញៀវទេសចរនិងមគ្គុទេសទេសចរណ៍ បង្ហាញការពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ

ភ្ញៀវទេសចរនិងមគ្គុទេសទេសចរណ៍ បង្ហាញការពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវថ្នាលឌីជីថលសម្រាប់ការទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ

អ្នកស្រុកអង្គរ នៅតែបន្ដធ្វើពិធីបែបប្រពៃណីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ

អ្នកស្រុកអង្គរ នៅតែបន្ដធ្វើពិធីបែបប្រពៃណីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.