Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកស្រុកអង្គរ នៅតែបន្ដធ្វើពិធីបែបប្រពៃណីចាប់ត្រីរួមគ្នា សម្រាប់ប្រារព្វពិធីឡើងមាឃ

ដោយ Pothe Thun
11/02/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផងដែរ។

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានប្រកាសជាសាធារណៈ ឱ្យចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ជាតំបន់រមណីដ្ឋានអង្គរ ខេត្ដសៀមរាប ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។

លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ ដែលប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ។ លោកថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៥នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងបឹងសហគមន៍សម្រាប់ឆ្នាំនេះហាក់សំបូរត្រីច្រើនជាងឆ្នាំមុន ព្រោះកាលពីរដូវវស្សាកន្លងមក អាជ្ញាធរបានព្រលែងត្រីជាច្រើនប្រភេទប្រមាណ១ម៉ឺនក្បាលនៅក្នុងបឹង ដែលធ្វើឱ្យអ្នកចូលរួមចាប់ត្រីពីក្នុងបឹងសហគមន៍នេះ មានភាពសប្បាយរីករាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថាឆ្នាំនេះ មានភាពកុះករជាងឆ្នាំមុនៗ ដោយបើកឱ្យចាប់ត្រីជាសាធាណៈ ដោយមិនគិតថា ប្រជាពលរដ្ឋនៅក្នងសហគមន៍ ឬមកពីទីជិតឆ្ងាយនោះទេ គឺពួកគាត់អាចរកត្រីបានដូចគ្នា ដោយប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម។ លោកបន្ថែមថា សម្រាប់ទិន្នផលត្រីឆ្នាំនេះ មានប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្តែអ្នកចូលរួមមានចំនួនច្រើនជាងឆ្នាំមុនៗ។លោកបន្ថែមថា ប្រជាពលរដ្ឋនឹងបន្ដថែរក្សាប្រពៃណីដូនតាចាប់ត្រីនេះជារៀងរហូត ដើម្បីទាក់ទាញអ្នកទេសចរទៅកម្សាន្ដ ដោយពួកគាត់ នឹងអភិរក្សត្រីក្នុងបឹងសហគមន៍មួយនេះនៅឆ្នាំក្រោយៗទៀត។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា បឹងសហគម៍មួយនេះ ត្រូវបានព្រលែងកូនត្រីប្រមាណមួយម៉ឺនក្បាលកាលពីរដូវវស្សាកន្លងមក ហើយបានអភិរក្សបានយ៉ាងល្អ ដែលធ្វើឱ្យក្នុងបឹងរក្សាបានកំណើនត្រីច្រើនគួរឱ្យកត់សំគាល់។លោកបន្ថែមថា ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរបានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ។

លោកបានបន្តថា ពិធីនេះមានសារៈសំខាន់ណាស់ទី១ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង ទី២ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញអំពីទំនៀមទម្លាប់ និងអ្វីដែលយើងបានអភិរក្សនេះ ព្រោះស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងទី៣នៅពេលគេស្គាល់កន្លែងយើងច្រើន ប្រជាសហគមន៍ និងទទួលបានចំណូល ហើយក៏មានការអភិវឌ្ឍនៅមូលដ្ឋានយើងជាបន្តបន្ទាប់ផងដែរ។

លោកបានបន្តថា កាលពីមុនពិធីចាប់ត្រីនេះ អ្នកមកចូលរួមគឺមានអ្នកភូមិបង្កោងប៉ុណ្ណោះ ប៉ុន្តែឥឡូវដោយមានការផ្សព្វផ្សាយបានទូលំទូលាយ ធ្វើឱ្យមានការចូលរួមច្រើនមកពីគ្រប់ទិសទី មានទាំងភ្ញៀវទេសចរបរទេសផងដែរ។ ដូចនេះអាជ្ញាធរមានគម្រោងបន្តលេងកូនត្រីនៅក្នុងបឹងនេះបន្ថែម ហើយដល់ខែទឹកឡើងដាក់ព្រួលការពារកុំឱ្យត្រី នៅក្នុងបឹងនេះកុំឱ្យត្រីចេញទៅខាងក្រៅ ជាពិសេសនោះ គឺអាជ្ញាធរមានគម្រោងរៀបចំធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះទទួលបានចំណូលដោយផ្ទាល់ផងដែរ៕

អត្ថបទ និងរូបភាព : លោក ឈិត សាវី
កែសម្រួល: លោកហាំ ម៉េងហួត

Tags: ចាប់ត្រីរួមគ្នា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយពីការថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយពីការថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ

បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យសម្រាប់សាងសង់ផ្លូវមួយខ្សែចូលវត្តប្រាសាទគោកចក ទទួលបានបច្ច័យជាង ២មុឺនដុល្លារ

បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យសម្រាប់សាងសង់ផ្លូវមួយខ្សែចូលវត្តប្រាសាទគោកចក ទទួលបានបច្ច័យជាង ២មុឺនដុល្លារ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.