Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយពីការថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ

ដោយ Pothe Thun
11/02/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអាជ្ញាធរមូលដ្ឋានដែលចាំបាច់ត្រូវធ្វើ តាមរយៈការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងន័យដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺជំងឺផ្សេងៗ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ពង្រឹង និងពង្រីកការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏នៅតែជាវិស័យអាទិភាពមួយនៅគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសការជំរុញការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ដោយកាលណាយើងម្នាក់ៗយល់ដឹងអំពីការថែទាំសុខភាពបឋម យើងអាចកាត់បន្ថយការទៅជួបពេទ្យដើម្បីព្យាបាលជំងឺ។

លោកក៏បានជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងសហគមន៍ឱ្យពួកគាត់បានយល់ដឹងអំពីការថែទាំសុខភាពបឋមនេះ។ កិច្ចការថែទាំសុខភាពបឋម ជាការបង្ការមួយយ៉ាងល្អព្រោះវាបានជួយឱ្យយើងកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ ដូចទៅនឹងពាក្យស្លោកមួយលើកឡើងថា ការពារប្រសើរជាងព្យាបាល។ ស្របពេលជាមួយគ្នានេះ ការអនុវត្តការថែទាំសុខភាពជូនប្រជាពលរដ្ឋ ក៏កំពុងត្រូវបានកែលម្អ និងរីកចម្រើនជាបន្តបន្ទាប់ ពិសេសសេវាសុខភាពខិតកាន់តែជិតដល់មូលដ្ឋានដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បន្តថាទន្ទឹមនឹងនេះហេដ្ឋារចនាសម្ព័ន្ធរូបវន្តវិស័យសុខាភិបាល ត្រូវបានកែលម្អពង្រីក និងការលើកកម្ពស់ជាប្រចាំ ក្នុងការផ្តល់សេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដូចជា សេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក-កុមារ ក៏ដូចជាសេវាអន្តរាគមន៍ សុខភាពសាធារណៈផ្សេងទៀតកាន់តែមានលក្ខណៈប្រសើរឡើងជាលំដាប់៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ការថែទាំសុខភាពបឋម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យសម្រាប់សាងសង់ផ្លូវមួយខ្សែចូលវត្តប្រាសាទគោកចក ទទួលបានបច្ច័យជាង ២មុឺនដុល្លារ

បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យសម្រាប់សាងសង់ផ្លូវមួយខ្សែចូលវត្តប្រាសាទគោកចក ទទួលបានបច្ច័យជាង ២មុឺនដុល្លារ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.