Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកៀងគរបច្ច័យសម្រាប់សាងសង់ផ្លូវមួយខ្សែចូលវត្តប្រាសាទគោកចក ទទួលបានបច្ច័យជាង ២មុឺនដុល្លារ

ដោយ Pothe Thun
11/02/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ នៅវត្តប្រាសាទគោកចក ក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ទេសនាមហាវេសន្តរជាតក និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដោយកៀងគរបច្ច័យបានជាង ២មុឺនដុល្លារ សម្រាប់ទុកសាងសង់ផ្លូវបេតុង១ខ្សែចូលទៅក្នុងវត្ត។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដីកាថា កម្មវិធីទាំង៣ខាងលើ ប្រារព្ធឡើងក្នុងន័យដើម្បីបង្កើនសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជនជិតឆ្ងាយ ហើយក៏ដើម្បីកៀងគរបច្ច័យសម្រាប់ស្ថាបនាផ្លូវបេតុង១ខ្សែ បណ្តោយ២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ព្រមទាំងដាក់លូបង្ហូរទឹកប្រវែង២០០ម៉ែត្រ ចូលខាងត្បូងវត្តដែលគ្រោងចំណាយថវិកាសរុបជិត ៤ម៉ឺនដុល្លារ។

ព្រះគ្រូ ហែម គឹមសាន បានថ្លែងអំណរគុណ ចំពោះសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដែលនេះបានបង្ហាញឱ្យឃើញពីស្មារតីគោរពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលញ៉ាំងឱ្យវិស័យពុទ្ធចក្រនៅកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើនឡើងថែមទៀត។ ហើយក៏សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមបន្តចូលរួមជួយបរិច្ចាគធនធានទៅតាមលទ្ធភាពបន្ថែមទៀត ដើម្បីរួមចំណែកកសាងផ្លូវនេះឱ្យបានឆាប់រួចរាល់ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ជាសាធារណៈ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះគ្រូចៅអធិកាវត្ត ក៏បានឱ្យដឹងដែរថា ចំពោះកម្មវិធីទេសនាបុណ្យមហាវេស្សន្តរជាតក គណៈកម្មការវត្តតែងតែរៀបចំឡើងជារៀងរាល់ ក្នុងបំណងដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ មុនត្រាស់ដឹងជាព្រះពោធិសត្វ បានយោនយកកំណើតផ្សេងៗគ្នា។ ចំពោះពិធីរាប់បាត្ររៀបចំតាមការឯកភាពគ្នារវាងគណៈកម្មការវត្តព្រះគ្រូចៅអធិការ ជាមួយប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋាន តាមវេលាសមគួរដែលអាចនាំគ្នាប្រារព្ធទៅបាន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យផ្កា​ប្រាក់​សាមគ្គី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ” ដល់មន្ត្រី និងអ្នកនាំពាក្យខេត្តសៀមរាប

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្ដៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

តុក្កតាយក្សចំនួន៩ នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សដ៏ធំប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.