វឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជិត ៨៤%
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យ និងរបាយការណ៍ថ្មី គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២១ ស្តីពីវឌ្ឍនភាពការងារ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ដោយភ្ជាប់ជាមួយការរំពឹងទុកថា ជាសក្តានុពលរួមដំណើរជាមួយផែនការមេរយ:ពេល ១៥ឆ្នាំ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប មានប្រវែងសរុបជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកា របស់រាជរដ្ឋាភិបាលប្រមាណជាង ១៤៩លានដុល្លាអាមេរិក ...