Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជិត ៨៤%

ដោយ Pothe Thun
25/10/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញទិន្នន័យ និងរបាយការណ៍ថ្មី គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២១ ស្តីពីវឌ្ឍនភាពការងារ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ដោយភ្ជាប់ជាមួយការរំពឹងទុកថា ជាសក្តានុពលរួមដំណើរជាមួយផែនការមេរយ:ពេល ១៥ឆ្នាំ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប មានប្រវែងសរុបជាង ១០៦គីឡូម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកា របស់រាជរដ្ឋាភិបាលប្រមាណជាង ១៤៩លានដុល្លាអាមេរិក ដោយប្រើពេលវេលាប្រតិបត្តិការ ១៣ខែ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ទិន្នន័យ និងរបាយការណ៍វឌ្ឍនភាពការងារ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ទើបនឹងបានបញ្ចេញឲ្យដឹងនាចុងសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២១នេះ ស្តីអំពីបច្ចុប្បន្នភាពការងារ គិតត្រឹមពាក់កណ្តាលខែតុលា លទ្ធផលការងារសម្រេចបានជារួមគឺបានជិត៨៤% នៃទំហំការងារសរុប កើនឡើង២.២៨% បើធៀបទៅនឹងវឌ្ឍនភាពការងារ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។

របាយការណ៍បានបញ្ចាក់ថា នៅក្នុងប្រតិបត្តិការនេះ រួមមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន ៩ក្រុម ហើយអង្គភាពវិស្វកម្មរបស់រដ្ឋ កំពុងអនុវត្តការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ មានចំនួន ៦អង្គភាព កងប្រតិបត្តិការនេះអនុវត្តបានលទ្ធផលគិតជារួមស្មើនឹង ៨៥.៦៨%។ ផ្សេងពីនេះ នៅមាននាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តលើការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង (ក្រៅពីសំណង់ផ្លូវ ៣៨ខ្សែ) ទទួលបានលទ្ធផលជិត៩៩% ដោយឡែកនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តការងារតម្លើងបរិក្ខាផ្លូវថ្នល់ ទទួលបានលទ្ធផល៥៥%។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើយោងតាមការពិនិត្យមើលប្រសិទ្ធភាពការងារ ការទទួលខុសត្រូវខ្ពស់លើការអនុវត្តតាមលក្ខណ: បច្ចេកទេសក្នុងសៀវភៅបន្ទុក និងយោងតាមរយ:ពេល នៃការធានាសុពលភាព ដែលបានកំណត់នៅក្នុងកិច្ចសន្យាគម្រោង ក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួង រំពឹងទុកបានថា គ្រប់ការដ្ឋានសំណង់នឹងមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់ការដ្ឋានតាមផែនការដែលបានគ្រោងទុក។ របាយការណ៍ដដែលនេះបានឲ្យដឹងដែរថា នៅក្នុងគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះ ផ្លូវចាក់ក្រាលបេតុងបានដំណើរការជិតរួចរាល់ហើយ ហើយក៏កំពុងដំណើរការរៀបចំខឿនចិញ្ចើមផ្លូវ ក្រាលម៉ាតលើផ្លូវថ្មើរជើងផងដែរ នឹងចាក់អ៊ុតកៅស៊ូបេទីមAC បើទោះជាមានការរំខានខ្លះៗ ដោយបាតុភូតធម្មជាតិ នាចុងរដូវវស្សាភ្ញៀងធ្លាក់កន្លងមកនេះយ៉ាងណាក៏ដោយ ។

លទ្ធផលទាំងនេះឆ្លុះបង្ហាញថា បើទោះជាស្ថិតក្រោមវិបត្តិ នៃជម្ងឺកូវិដ-១៩ មិនទាន់បានបញ្ចប់នៅឡើយក៏ដោយ ក៏ប៉ុន្តែ ឱកាសដើម្បីអភិវឌ្ឍន៍នៅតែស្ថិតជាសក្តានុពល សម្រាប់ត្រៀមចូលទៅកាន់អនាគតមួយ រួមដំណើរជាមួយផែនការមេរយ:ពេល ១៥ឆ្នាំ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើមី្បបម្រើផលប្រយោជន៍ជូនមាតុភូមិ និងប្រជាជាតិកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ កំពុងជូនដំណើរក្រុងទេសចរណ៍សៀមរាប ឆ្ពោះទៅរកការអភិវឌ្ឍន៍ នៃក្រុងទេសចរណ៍អង្គរ ទំនើប និងឆ្លាតវៃ ៕

អត្ថបទ និងរូបភាព៖ លោក ងិន គីមឡេង
កែសម្រួល៖ លោក លីវ សុខុន

Tags: ផ្លូវផ្លូវ៣៨ខ្សែ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក

រដ្ឋសភាបន្តសម័យប្រជុំលើកទី៦នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

រដ្ឋសភាបន្តសម័យប្រជុំលើកទី៦នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារចំកោះតៃវ៉ាន់

គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារចំកោះតៃវ៉ាន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.