Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក

ដោយ Pothe Thun
25/10/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាធអិបតី ដឺកនាំកិច្ចប្រជុំ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួងព័ត៌មាន។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករងទូរទស្សន៏ជាតិកម្ពុជា បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការរវាងទូរទស្សន៏ជាតិកម្ពុជា ជាមួយ ABU ដែលបានអនុវត្តកន្លងមក និងទិសដៅបន្តអនុវត្តន៏ជាមួយគ្នា។

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើរបាយការណ៏ជម្រាបជូន អំពីកិច្ចសហប្រតិបត្តិការទូទៅរវាងក្រសួងព័ត៌មាន និង ABU ហើយជាមួយគ្នានេះ ផ្តោតជាសំខាន់អំពីការចូលជាសមាជិកភាព និងរចនាសម្ព័ន្ធសំខាន់ៗ របស់ ABU ជាពិសេសទាក់ទងនឹង ASIAN VISION និង Legal Department។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើសុំឱ្យការបង្កើតក្រុមការងារដែល ABU បានស្នើសុំដើម្បីពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះ ដែរ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៏ជាតិកម្ពុជា ក៏បានជម្រាបជូនពីសកម្មភាព និងការងារសំខាន់ៗមួយចំនួន ដែលត្រៀមធ្វើជាមួយ ABU ដើម្បីធ្វើយ៉ាងណាអោយរាល់កិច្ចសហការបានកាន់តែស៊ីជម្រៅ និងប្រសិទ្ធិភាពការងារបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រាសាសន៍ក្នុងោកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការដែលក្រសួងព័ត៌មានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ABU ដោយសារកន្លងមកគេអោយតំលៃលើកិច្ចការងារដែលក្រសួង ក៏ដូចជាទូរទស្សន៏ជាតិកម្ពុជាបានធ្វើកន្លងមកនេះ ហើយជាជំហ៊ានបន្ទាប់ក៏ចង់អោយទូរទស្សន៏ជាតិកម្ពុជា ពិនិត្យលទ្ធភាពក្នុងការផ្សាយដំណឹងនានា របស់ ABU ។ ដូច្នេះគ្រប់ផ្នែកពាក់ពន្ធ័ នៃក្រសួងព័ត៌មាន ត្រូវពិនិត្យ និងពិភាក្សាឡើងវិញ លើកិច្ចសហប្រតិបត្តិការរគ្នាជាមួយ ABU ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការជួយដល់ការអភិវឌ្ឍន៍វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំដែលពាក់ពន្ធ័ការងារផ្សព្វផ្សាយដំណឹង និងព័ត៌មាននានានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ឡើងវិញថា កាលពីមុនព័ត៌មាន គឺជាអំណាច តែឥឡូវនេះសំខាន់គឺការបែងចែង ព័ត៌មានបានរហ័សទើបរក្សាអំណាចបានរឹង។

គួររំលឹកថា ABU ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦មកម្ល៉េះ ក្នុងនាមជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ និងមិនមែនរដ្ឋាភិបាលដោយមិនប្រកាន់ និន្នាការនយោបាយ និងមានអាណត្តិ ដើម្បីជួយដល់ការអភិវឌ្ឍន៍ការផ្សព្វផ្សាយនៅក្នុងតំបន់៕

អត្តបទនិងរូបភាព៖ទូរទស្សន៏ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាបន្តសម័យប្រជុំលើកទី៦នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

រដ្ឋសភាបន្តសម័យប្រជុំលើកទី៦នីតិកាលទី៦ មានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដោយលើកយករបៀបវារៈ មានចំនួន៤ មកពិភាក្សា និងអនុម័ត

គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារចំកោះតៃវ៉ាន់

គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារចំកោះតៃវ៉ាន់

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប នឹងប្រែក្លាយក្រុងនេះ ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.