តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនថៅកែម៉ាស្សា ប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធនឹងមុខរបរម៉ាស្សាបង្កប់សេវាផ្លូវភេទ ដែលនារីបម្រើជាអនីតិជន
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានប្រសាសន៍ថា តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនថៅកែម៉ាស្សាប្រុសស្រី ៣នាក់ ដាក់ពន្ធនាគារខេត្តហើយបន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការបង្ក្រាបទីតាំងម៉ាស្សា២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ ដែលបង្កប់សេវាផ្លូវភេទ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងស្ថិតក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ។ ...