Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច

ដោយ Pothe Thun
06/08/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 នៅពេលផលិតបានសម្រេច
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ច្រើនជាង ១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូស ផលិតឡើងដោយក្រុមហ៊ុន Johnson & Johnson ដើម្បីបំពេញស្ដុករបស់ខ្លួន ក្នុងគោលដៅបិទបញ្ចប់ការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

បើតាមកិច្ចសន្យាចុងក្រោយបំផុតរបស់រដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុន ចនសុនអ៊ែនចនសុន (Johnson & Johnson ឬ J&J) វ៉ាក់សាំងមួយដប (ដូស) មានតម្លៃ ១០ដុល្លារ និងលោតដល់តម្លៃ ១៤.៥ដុល្លារក្នុងមួយដប ប្រសិនបើរាប់បញ្ចូលទាំងកិច្ចសន្យា ៤៥៦លានដុល្លារ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំង ដែលរដ្ឋបាលលោក ដូណាល់ ត្រា បានសន្យាផ្ដល់ឱ្យកាលពីខែមីនា។

បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានឱ្យដឹងដែរថា រដ្ឋាភិបាលអាមេរិក ក៏អាចនឹងចំណាយប្រាក់ទិញវ៉ាក់សាំងបន្ថែមចំនួន ២០០លានដប ពីក្រមហ៊ុន J&J។ ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន J&J សហរដ្ឋអាមេរិក ក៏បានទិញវ៉ាក់សាំងពីក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុនអាល្លឺម៉ង់ បាយអូនអិនធិច (BioNTech) ផងដែរ ដោយវ៉ាក់សាំមួយដបមានតម្លៃ ១៩.៥០ដុល្លារ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចំណាយប្រាក់ ៩.៤ពាន់លានដុល្លារហើយ ដើម្បីទិញវ៉ាក់សាំង COVID-19 ខណៈក្រុមហ៊ុនចំនួន ០៥ បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងហោច ៧០០លានដបដល់សហរដ្ឋអាមេរិក នៅក្នុងករណីដែលវ៉ាក់សាំងទាំងនោះ ត្រូវបានអភិវឌ្ឍដោយជោគជ័យ ក្នុងនោះក្រុមហ៊ុន Moderna អាមេរិកហាក់កំពុងនាំមុខគេទាំងអស់៕

Tags: វ៉ាក់សាំង COVID-19
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.