Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

ដោយ Pothe Thun
06/08/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានណែនាំកន្លងមក ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា សម្រាប់អាជីវកម្មសេវាកម្មក្នុងខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមគោរពអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីអនុវត្តតាម «គោលការណ៍ណែនាំថ្មីៗ» ទាំងសម្រាប់មូលដ្ឋានអាជីវកម្ម ដែលកំពុងដំណើរការ និងមូលដ្ឋានអាជីវកម្មដែលបានផ្អាក ឬបិទទ្វារ នៅពេលដែលមានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ទោះបីជាអាចប្រឈមនឹងកត្តាមិនអំណោយផលមួយចំនួន ដូចជាលទ្ធភាពក្នុងការទទួលភ្ញៀវបានចំនួនតិចជាងមុន និងការចំណាយប្រតិបត្តិការខ្ពស់ជាងមុនក៏ដោយ ដើម្បីធានានូវសុវត្ថិភាពសម្រាប់គ្រប់ភាគី ទាំងភ្ញៀវ និងបុគ្គលិក ទាំងដៃគូពាក់ព័ន្ឋ ក្នុងគោលបំណងរក្សាឲ្យបាននូវទំនុកចិត្ត របស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំពោះគុណភាពសេវាកម្មរបស់យើង ជាសំខាន់ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩នេះ ស្របតាមពាក្យស្លោក «សុវត្ថិភាពរបស់អ្នក ជាភារកិច្ចរបស់យើងខ្ញុំ »។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ១៩ ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គឹម សេរីរ័ត្ន អគ្គលេខាធិការរង គណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ , លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ , អភិបាលរងក្រុង ស្រុក និងតំណាងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តប្រមាណជិត ២០០នាក់ ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានប្រធានបទសំខាន់ៗចំនួន០៣ ដែលត្រូវបានលើកមកបង្ហាញ រួមមាន ៖ ១- បទបង្ហាញ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ស្នាក់នៅទេសចរណ៍ និងវិធានសម្រាប់សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន , ២- បទបង្ហាញ ស្ដីពីការគ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ តាមប្រព័ន្ធតេឡេក្រាម ( Telegram ) ( BOT ) ក្នុងដំណាក់កាលកូវីដ១៩ និង ៣- បទបង្ហាញ ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយហានិភ័យ នៃការរីករាលដាលជំងឺកូវីដ១៩ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វិធានសុវត្ថិភាពទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ

ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.