Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ

ដោយ Pothe Thun
06/08/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ
89
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ប្រតិភូក្រសួងព័ត៌មាន តំណាងឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ បានចុះពិនិត្យមើលស្ថានភាព កម្មវិធីឧបត្ថម្ភធន ក្នុងគម្រោងសាកល្បងចំនួន ២ រួមមានគម្រោងចិញ្ចឹមកង្កែប និងគម្រោងដាំឫស្សីទំពាំងផ្អែម ដែលជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៌ ស្ថិតក្នុង ឃុំតាអាន និងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ហុង សុខជា ទីប្រឹក្សាក្រសួងព័ត៍មាន ចំពោះគ្រួសារ ប្រភេទ ក្រ១ និងក្រ២ ដែលបានជ្រើសរើស សម្រាប់សាកល្បងនេះ បានកើនឡើង១គ្រួសារបន្ថែមទៀត សរុបចំនួន ១១គ្រួសារ ដែលបានចាប់ផ្តើមដំណើរការអស់រយ:ពេលជាងកន្លះខែមកហើយ។ ទន្ទឹមនោះ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ រួមនិងអាជ្ញាធរស្រុកក្រឡាញ់ នឹងស្វែងរកទីផ្សារសម្រាប់លក់កសិផល ជូនប្រជាពលរដ្ឋផងដែរ។

លោក សុខ ណារ៉េត អភិបាលរងស្រុកក្រឡាញ់ លើកឡើងថា ចំពោះកង្កែប កសិករចាំបាច់ត្រូវការដើមទុនដើម្បីធ្វើអាងទឹកចិញ្ចឹម ទិញកូន និងចំណី និងអាចប្រមូលផលបានយ៉ាងយូរ ៥០ថ្ងៃ។ ដោយឡែក ការដាំឫស្សី គឺចែកជូនក្នុងចំនួនសមរម្យ ដោយកសិករចំណាយតែកម្លាំងមើលថែតែប៉ុណ្ណោះ។ ជាមួយនោះ គ្រូបង្គោលចំនួន២រូប នឹងជួយណែនាំ ដល់ប្រជាពលរដ្ឋទាំង១១គ្រួសារ អំពីបច្ចេកទេសផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កម្មវិធីឧបត្ថម្ភធន ក្នុងគម្រោងសាកល្បង ជំហានទី១នេះ គ្រួសារក្រីក្រ ប្រភេទក្រ១ និងក្រ២ ទទួលបានពូជកូនឫស្សីទំពាំងផ្អែមមួយចំនួន និង ថវិកាក្នុងមួយគ្រួសារ ចំនួន ៣៥៣,០០០រៀល ដើម្បីចំណាយថ្លៃទិញកូនកង្កែ ចំនួន ៥០០ក្បាល ការធ្វើទ្រុង និងថ្លៃចំណី ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៌ និងសប្បុរសជន។

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ចិញ្ចឹមកង្កែបដាំឫស្សីទំពាំងផ្អែមស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.