Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

ដោយ Pothe Thun
06/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និង អង្គការ DCA បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាន និងឆ្លើយតបនូវភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ចឹក គឹមជុន ជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ។

លោក ណុប ប៉ូលីន តំណាងអង្គការ DCA បានបញ្ជាក់ថា គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច ការទទួលខុសត្រូវ ការធ្វើផែនការ និង ការធ្វើសូចនាករសម្រាប់តាមដាននូវភាពរាំងស្ងួត ឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប ឲ្យកាន់តែមានប្រសិទ្ធភាព ព្រោះថា បើយើងមិនបានគិតគូរឲ្យបានល្អិតល្អន់ជាមុនទេនេះ យើងនឹងមានបញ្ហាប្រឈមសម្រាប់ជួយដល់ជនរងគ្រោះនៅតាមមូលដ្ឋាននានាក្នុងខេត្ត ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងកិច្ចពិភាក្សាគ្នាឲ្យបានផុលផុស និង ស៊ីជម្រៅ ។

លោក ចឹង គឹមជុន អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មានប្រសាសន៍ថា ថ្វីត្បិតតែកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយអង្គការDCA និងអង្គការនានា មានរយៈពេលខ្លីពិតមែន តែវាបានជួយការងារយ៉ាងច្រើនក្នុងការជៀសផុតពីគ្រោះធម្មជាតិក្នុងខេត្ត ដែលធ្វើឲ្យយើងបានដឹងមុន ហើយចាត់វិធានការ និង ទប់ស្កាត់នូវគ្រោះថ្នាក់ធម្មជាតិនានាបានទាន់ពេលវេលា ក្នុងការឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាបយើងនេះជាពិសេសការរៀបចំបានជាសៀវភៅគោលសម្រាប់គ្រោះរាំងស្ងួត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ចឹង គឹមជុន មានប្រសាសន៍ទៀតថា ក្រៅពីគ្រោះរាំងស្ងួតនេះ គ្រោះទឹកជំនន់ បញ្ហាខ្យល់កន្ត្រាក់ និង បញ្ហារន្ទះ វាជាបញ្ហាប្រឈមមួយសំខាន់ខ្លាំងណាស់ដែរ ដែលបញ្ហាទាំងអស់នេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំទោះបីតិចក្ដី ច្រើនក្ដី តែវាបានធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន ផលដំណាំ អាយុជីវិត ទាំងមនុស្ស និង សត្វទៀតផង ដូច្នេះសិក្ខាសាលាយើងថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវពិភាក្សាគ្នាឲ្យបានគ្រប់ជ្រុងជ្រាយ ដើម្បីទប់ស្កាត់ និង ដោះស្រាយបានទាន់ពេលវេលា ក្នុងករណីកើតមានឡើងនូវគ្រោះមហន្តរាយដោយធម្មជាតិនេះ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ អង្គការ DCA បានផ្ដល់ជូននូវឧបករណ៍សម្រាប់វាស់សំណើមដី ចំនួន៥គ្រឿង ជូនដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដើម្បីមានភាពងាយស្រួលក្នុងការតាមដានព័ត៌មានគ្រោះរាំងស្ងួត ដើម្បីចែករំលែកព័ត៌មានបានទាន់ពេលវេលាដល់អ្នកពាក់ព័ន្ធ និង ផ្ដល់ជូនកុំព្យូទ័រ១គ្រឿងទៀត ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ៕

អត្ថបទ និង រូបថត ៖ លោក ហាំ ម៉េងហួត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: DCAរាំងស្ងួត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.