Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

ដោយ Pothe Thun
07/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨
86
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំនានា ដល់ប្រជាពលរដ្ឋ ទោះបីគម្រោង ជំនួយឧបត្ថម្ភពីសារជីវកម្មសោតទស្សន៍ របស់ប្រទេសអូស្រ្តាលី (ABC) បានបញ្ចប់តាំងពីឆ្នាំ២០១៨ក៏ដោយ។

តាមការឲ្យដឹងពី លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មន្ទីរព័ត៌មានខេត្តសៀមរាប ទទួលបានគម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នៅឆ្នាំ២០១១ និងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៨ ដែលជាជំនួយរបស់សារជីវកម្មសោតទស្សន៍ ABC នៃប្រទេសអូស្រ្តាលី ដើម្បីបណ្ដុះបណ្ដាលមន្ត្រីព័ត៌មាន និងផ្សព្វផ្សាយកម្មវិធីចំនួន ៣ គឺ កម្មវិធី យើងធ្វើបាន ផ្ដោតលើការលើកកម្ពស់សិទ្ធ និងការបញ្ឈប់អំពើហឹង្សាលើស្ត្រី និងកុមារ កម្មវិធីសំឡេងយុវវ័យ ផ្ដោតលើការកកម្ពស់សកម្មភាព និងការអប់រំដល់យុវវ័យ និងកម្មវិធីសន្ទនាមតិ ផ្ដោតលើកការកម្ពស់អភិបាលកិច្ចល្អ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងសិទ្ធបញ្ចេញមតិរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ តាមរយៈវិទ្យុជាតិនគរភ្នំ FM ១០៣MHz ។

លោកប្រធានមន្ទីរ បញ្ជាក់ថា ទោះបីគម្រោងត្រូវបានបញ្ចប់ តែការគាំទ្ររបស់ប្រជាពលរដ្ឋ តាមរយៈការហៅទូរស័ព្ទ ចូលក្នុងកម្មវិធី នៅតែបន្តជាប្រចាំ ដូច្នេះមន្ទីរព័ត៌មានខេត្តសៀមរាប នៅតែបន្តខិតខំផលិតកម្មវិធីទាំង៣នេះ ទៅតាមការវិភាគដូចធម្មតា និងមានការយកចិត្តទុកដាក់ខ្ពស់ ទោះបីពុំមានថវិកាគាំទ្រការផ្សាយក៏ដោយ។ លើសពីនោះ លោកក៏បានបន្ថែមសមត្ថភាពផលិត លើកម្មវិធីទាំង៣នេះ ដោយផ្សាយផ្ទាល់លើទូរទស្សន៍អនឡាញ របស់មន្ទីរព័ត៌មានខេត្តសៀមរាប រួមមានហ្វេសប៊ុក និងទូរទស្សន៍ខ្សែកាបក្នុងខេត្តផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីស្ដាប់ការលើកឡើង របស់លោកប្រធានមន្ទីរព័ត៌មានខេត្ត និងមន្ត្រីកាន់កម្មវិធី ព្រមជាមួយការពិនិត្យការផលិតកម្មវិធីផ្ទាល់ អ្នកស្រី សារ៉ា លារី លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោក រ៉ុង រតនា ប្រធានកម្មវិធីជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានសម្តែងនូវការកោតសសើរចំពោះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបន្តផលិតកម្មវិធី ទោះបីគម្រោងជំនួយស៊ីខេប (CCAP) បានបញ្ចប់។

អ្នកស្រី សារ៉ា លារី បានសន្យាថា នឹងជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរព័ត៌មានខេត្តសៀមរាប នាពេលកន្លងមក និងសមទ្ធិផល របស់គម្រោង មុនពេលបញ្ចប់ និងក្រោយពេលបញ្ចប់។ ជាមួយនោះ អ្នកស្រី ក៏នឹងធ្វើការផ្សព្វផ្សាយអំពីដំណើរធ្វើទស្សនកិច្ចនៅពេលនេះ នៅលើគេហទំព័ររបស់ស្ថានទូតអូស្ត្រាលីផងដែរ។

គួររំលឹកថា គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា គាំទ្រថវិកាពីសារជីវកម្មសោតទស្សន៍របស់ប្រទេសអូស្រ្តាលី បានផ្តោតទៅលើមន្ទីរព័ត៌មានខេត្តគោលដៅចំនួន៤ រួមមាន សៀមរាប បាត់ដំបង កំពង់ចាម និងកំពត ដោយអនុវត្តន៍ ចាប់ពីឆ្នាំ២០១១ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៨ ៕

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.