Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
06/08/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រថយន្តសម្អាតផ្លូវចំនួន២គ្រឿង និង ម៉ាស់ចំនួន២ម៉ឺន២ពាន់ម៉ាស់ ដែលជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តកាលពីរសៀលថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២០ម្សិលមិញនេះ ក្រោមវត្តមានឯកឧត្តម LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប , លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ និង ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។

លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានបញ្ជាក់ថា ការផ្តល់នូវរថយន្តសម្អាតបរិស្ថាននេះ គឺជាសមិទ្ធផលសង្គម ដែលប្រកបដោយប្រសិទ្ធភាព ដើមី្បគាំទ្រក្នុងកិច្ចអភិវឌ្ឍន៍ក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប ឲ្យកាន់តែមានសោភ័ណភាពដ៏ស្រស់ត្រកាលឡើងថែមទៀត ខណៈដែលខេត្តយូណាន និង ខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាជាយូឆ្នាំមកហើយ ព្រមទាំងមានកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នា ជាពិសេសក្នុងរយៈពេលកន្លងមក អាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និង សម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុនក្នុងកិច្ចដំណើរការកសាងអាកាសយានដ្ឋានអន្តរជាតិ ហើយគម្រោងនេះ ក្រុមហ៊ុននឹងស្ថាបនាឲ្យបានរួចរាលនៅក្នុងឆ្នាំ២០២៣ ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត សូមសម្តែងនូវអំណរគុណចំពោះប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន០២គ្រឿង រួមទាំងម៉ាស់ចំនួន២ម៉ឺន២ពាន់ម៉ាស់ ជូនដល់រដ្ឋបាលខេត្តសៀមរាប ស្របពេលដែលខេត្តសៀមរាប កំពុងធ្វើការអភិវឌ្ឍន៍ ហើយជាការចាំបាច់បំផុតរបស់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងក្រុងទេសចរណ៍មួយនេះ ឲ្យកាន់តែស្រស់ ស្អាត ប្រកបដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថា ទោះបីនៅលើពិភពលោកជួបនូវបញ្ហាវបត្តិកូវីដ១៩ក៏ពិតមែន តែអាជ្ញាធរខេត្តសៀមរាប ក៏មិនប្រងើយកន្តើយលើកិច្ចអភិវឌ្ឍខេត្តដែរ ដោយបានធ្វើការជួសជុល និង ស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើមី្បធ្វើឲ្យខេត្តសៀមរាប កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ទៀតផង ៕

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រថយន្តសម្អាតផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ

ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.